ទំនើប! iPod smart cover ប្រែ​ពី iPhone 6 ទៅ​ជា iPod Classic

  • 2015-01-04 22:25:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្ត Apple ជា​ច្រើន​នៅ​តែ​គាំទ្រ​ផលិតផល iPod Classic បើ​ទោះ​ជា​ Apple បាន​បញ្ឈប់​ផលិតកម្ម​ iPod Classic តាំង​ពី​ខែ​កញ្ញា ឆ្នាំ​២០១៤ ក៏​ដោយ។

 

បើ​មិត្ត​អ្នក​អាន​ក្នុង​ទំព័រ​នេះជា​អ្នក​ស្រលាញ់ iPod Classic អ្នក​នឹង​សប្បាយ​ចិត្ត​ជា​មិន​ខាន​ នៅ​ពេល​ដែល​ឃើញ​គំរូ​ឌីហ្សាញ​ថ្មី​ដូច​រូបភាព​ខាង​ក្រោម។

 

 

Claudio Gomboli អ្នក​ឌីហ្សាញ​ដ៏​ជំនាញ បាន​បញ្ចេញ​រាង​គំរូ​នៃ iPod smart cover ថ្មី​ដែល​អាច​ប្រែក្លាយ​ពី iPhone 6/6 Plus ទៅ​ជា iPod Classic បាន​យ៉ាង​ងាយ ហើយ​មើល​ទៅ​ស្អាត​កាលីប​ទៀត។

 

 

 

 

 

 

 

យ៉ាង​ណា​ក៏​ដោយ នេះ​គ្រាន់​តែ​គំរូ​ឌីហ្សាញ​ប៉ុណ្ណោះ មិន​មែន​ជា​ផលិតផល​ពិត​ឡើយ តែ​គេ​រំពឹង​ថា Apple នឹង​ពិចារណា​លើ​គំរូ​ឌីហ្សាញ​មួយ​នេះ ដើម្បី​កុំ​ឲ្យ​អ្នកគាំទ្រ iPod Classic អស់​សង្ឃឹម៕

 

ដោយ៖ សុផាត ប្រភព៖ theeggs.biz