​​​សួន​ច្បារ​ផ្សារ​ដើម​គ​​​​ប៉ុន​នេះ ស្អាត​អត់? ​​

  • 2015-01-05 16:33:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទំព័រ​​សាលា​រាជធានី​ភ្នំពេញ​​ទើប​តែ​បញ្ចេញ​ប្លង់​ពង្រាង​​កែ​លម្អ​​សួន​ច្បារ​​ផ្សារ​ដើម​គ ទី​តាំង​​ទល់​មុខ​​​មហោ​ស្រព​ចេន​ឡា ដែល​នាំ​ឲ្យ​​មាន​កា​រទាក់​ទាញ​ចំណាប់​អារម្មណ៍​​ពី​​សាធារណជន​​​ជា​ច្រើន​​លើ​រូប​ភាព​ពង្រាង​នេះ​​។

 

 

ប្រភព​​ពុំ​បាន​លម្អិត​ថា​គម្រោង​អាច​នឹង​​ចាប់​ផ្ដើម​ពេល​ណា​ទេ តែ​ថា​ការ​កែ​លម្អ​សោភណភាព​​សួន​នេះ នឹង​​​រៀប​ចំ​​ជា​កន្លែង​លម្ហែ​​​​កម្សាន្ត​ ដែល​មាន​ទី​ធ្លា​ ផ្លូវ​ថ្មើរ​ជើង​​ សួន​ផ្កា ស្មៅ ដើម​​ឈើ​​​ បង់​អង្គុយ​សាធារណៈ ភ្លើង​​បំភ្លឺសួន ជា​ដើម។

 

 

មតិ​សាធារណជន​​​លើក​ឡើង​ថា​ស្ថាបនា​​ស្អាត​ហើយ គួរ​​គ្រប់គ្រង​​ និង ថែ​រក្សា​ឲ្យ​ល្អ​ផង​ ដើម្បី​ឲ្យ​មាន​សោភ័ណភាព​។ កុំ​ឲ្យ​ដូច​បច្ចុប្បន្ន​​សូន​​ច្បារ​​ច្បារ​​នេះ​​មួយ​ចំណិត​​ជាប់​​ផ្លូវ​ព្រះ​មុន្នីរ៉េត​​ ត្រូវ​អ្នក​បើកបរ​ម៉ូតូ​​សម្រុក​បើក​ឡើង​​ ជិះ​កាត់ ពេល​កក​ស្ទះ​ម្ដងៗ មើល​ទៅ​ប្រសេចប្រសាច​​​៕

អត្ថបទ៖ ខ្វាន់​ ​​​​​​