ចម្លែក​មែន! មនុស្ស​ស្រី​អត់​ខោអាវ ទៅ​ជាប់​ក្នុង​បំពង់​ផ្សែង

  • 2015-01-06 17:53:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មន្ត្រី​ពន្លត់​អគ្គីភ័យ បាន​ព្យាយាម​ជួយ​សង្គ្រោះ​ស្ត្រី​ម្នាក់​ពី​ក្នុង​បំពង់​ផ្សែង បន្ទាប់​ពី​ជាប់​គាំង​នៅ​ទីនោះ​ពេល​លួច​ចូល​ទៅ​ក្នុង​ផ្ទះ​អតីត​មិត្ត​ប្រុស​ឈ្មោះ Tony Hernandez។ រឿងរ៉ាវ​ដ៏​ហួស​ចិត្ត​នេះ បាន​កើត​ឡើង​នៅ​រដ្ឋ California សហរដ្ឋអាមេរិក កាល​​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ។

 

ស្ត្រី​ដែល​ជាប់​នៅ​ក្នុង​បំពង់​ផ្សែង​នេះ បាន​ព្យាយាម​ចុច​កណ្ដឹង និង​គោះ​ទ្វារ​ផ្ទះ​អតីត​មិត្ត​ប្រុស​នៅ​ពេល​យប់ ប៉ុន្តែ​មិន​អាច​ដាស់​គេ​ឲ្យ​ភ្ញាក់​បាន។ ក្រោយ​មក នាង​បាន​សម្រេច​ចិត្ត​ដោះ​សំលៀកបំពាក់​ចេញ ដើម្បី​ឲ្យ​ល្មម​ខ្លួន​លូន​ចូល​ផ្ទះ​តាម​បំពង់​ផ្សែង ដែល​មាន​ទំហំ​ត្រឹម​ជាង ៣​តឹក​ប៉ុណ្ណោះ។

 

លោក Hernandez បាន​និយាយ​ថា លោក​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង នៅ​ពេល​មាន​មនុស្ស​ស្រី​ម្នាក់​ហៅ​លោក ពេល​ភ្ញាក់​ឡើង​ទៅ​ធ្វើ​ការ​នៅ​ម៉ោង៤:៣០ ទៀប​ភ្លឺ ហើយ​ក្រោយ​មក​ទើប​ដឹង​ថា​នាង​ជា​អតីត​គូស្នេហ៍​ចាស់។ លោក​បាន​ប្រាប់​ទូរទស្សន៍ CBS នៅ​រដ្ឋLos Angeles ថា​លោក​មិន​ចង់​ឃើញ​នាង​នៅ​ផ្ទះ​នេះ​ទេ ហើយ​ក៏​មិន​អនុញ្ញាត​ឲ្យ​នាង​មក​ជួប​កូន​ដែរ ព្រោះ​ជា​រឿង​មិន​ល្អ​សម្រាប់​កូន​ៗ។

 

ក្រុម​អ្នក​ជួយ​សង្គ្រោះ​ជាង ២០​នាក់ បាន​បញ្ចេញ​ប្រតិបត្តិការ ២​ម៉ោង ទើប​អាច​ជួយ​នាង​ចេញ​ពី​បំពង់​ផ្សែង​ដ៏​តូច​នោះ​បាន។ បន្ទាប់​មក​នាង​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ ដោយ​មាន​ការ​រង​របួស​យ៉ាង​ដំណំ។

 

ស្ត្រី​វ័យ ៣៥​ឆ្នាំ ដែល​គេ​មិន​បង្ហាញ​ឈ្មោះ​នេះ ធ្លាប់​រស់​នៅ​ជាមួយ​លោក Hernandez ថែម​ទាំង​មាន​កូន ៣​នាក់​ជាមួយ​គ្នា​ទៀត​ផង។ បច្ចុប្បន្ន​កូន​ទាំង ៣នាក់​នោះ កំពុង​រស់​នៅ​ជាមួយ​លោក Hernandez បែក​ពី​ម្ដាយ។ យ៉ាង​ណា​ក្ដី ប្រភព​មិន​បាន​បញ្ជាក់​ថា ហេតុអ្វី​ពួក​គេ​ទាំង​ពីរ​បែក​បាក់​គ្នា​នោះ​ទេ៕

 

http://youtu.be/xxpEVZtrPQE

 

 

ចុចអាន៖ មើល​ហើយ​តិច​សើច! កំពូល​អ្នក​ថត​រូប​ចម្រុះ​ក្បាច់​គ្មាន​អ្នក​ដូច

 

ប្រែ​សម្រួល៖ គង់ វិសាល ​ ប្រភព៖ dailymail

អត្ថបទថ្មី