ឮ​ថា ​iPad Air 2 ​ប្រុង​ចេញ​​ពណ៌​មាស​មិន​ឲ្យចាញ់ iPhone 6

  • 2014-10-01 22:48:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ចាប់​តាំង​ពី​ Apple ​ចាប់​ផ្ដើម​ផលិត​ iPhone 5 ​មក​ទល់​ជំនាន់​ iPhone 6 ​ឃើញ​សុទ្ធ​តែ​​មាន​ពណ៌​មាស​ ខុស​ប្លែក​អី​តែ​ ​ iPad ​មិន​ទាន់​មាន​​ឃើញ​ពណ៌​នេះ​​នៅ​ឡើយ​។ ប៉ុន្តែ​លើក​នេះ​ Apple អាច​​នឹង​ផ្លាស់​ប្ដូរ​ប្រវត្តិសាស្ត្រ​ដោយ​បង្កើត​ iPad Air 2 ​ពណ៌​មាស​ដែល​អាច​លេច​វត្តមាន​នៅ​​ក្នុង​ខែ​តុលា​នេះ​ឯង​។ នេះ​បើ​យោង​តាម​ប្រភព​ទទួល​បាន​ពី​​ Bloomberg។

 

​iPad Air ជំនាន់​ទី​២​ពណ៌​មាស​នេះ​នឹង​អាច​ចេញ​ស្រប​​ជាមួយ​ពណ៌​ប្រផេះ​ និង​ទឹក​ប្រាក់​តែ​ម្ដង​។ ​នេះ​​បាន​ន័យ​ថា​សែស្រឡាយ​របស់ ​​iPad Air 2 ​នឹង​មាន​ពណ៌​ដូច​ទៅ​នឹង​ពពួក​ iPhone 6 ជំនាន់​ចុង​ក្រោយ​ដែល​ទើប​តែ​ចេញ​លក់​ជា​ផ្លូវ​ការ​កាល​ពី​ខែ​មុន។ ​Tablet​ ស៊េរី​ក្រោយ​នេះ​នឹង​បំពាក់​មុខងារ​ Touch ID និង​ដំណើរ​ការ​ដោយ​​Chipset ជំនាន់​ A8។ ​បន្ថែម​ពី​នេះ​វា​នឹង​ដំឡើង​ Ram ទំហំ​ 2GB ​ព្រម​ជាមួយ​អេក្រង់​ ៩,៧​ អ៊ីញ​ (2048 x 1536 pixels)។

 

​ចំណុច​លេច​ធ្លោ​របស់​​iPad Air 2 នេះ​​មួយ​ទៀត​គឺ​កម្រាស់​ស្ដើង​ជាង​មុន​ដែល​មើល​ទៅ​ទាក់​ទាញ​បំផុត។

 

​និយាយ​ឱ្យ​ចំ​ Apple រៀប​ចំ​ការ​ប្រកាស​ Tablet របស់​ខ្លួន​មួយ​ឆ្នាំ​ម្ដង​ដោយ​គិត​ចាប់​ពី​ឆ្នាំ​ ២០១៣​មក​ទើប​ iPad Air បង្ហាញ​រូបរាង​ឡើង​នៅ​លើ​ទីផ្សារ។

 

​អីចឹង​ចាំ​អ៊ុត​ទាំង​អស់​គ្នា​ថា ​តើ​រូបរាង ​និង​ពណ៌​របស់​​ iPad Air 2 ​មាន​លក្ខណៈ​ដូច​ម្ដេច៕

អាន៖ ប្លែក​មែន! ​​​កំពូល​​មហា​សេដ្ឋី​​​ពាក់​​នាឡិកា​ដៃ​​​មហា​សែន​ថោក​​

 

​ប្រែ​សម្រួល​៖ ​សែម​ សុធារិទ្ធ ​ប្រភព៖​ phonearena

អត្ថបទថ្មី