មកដល់ឆ្នាំនេះ “Gangnam Style” មានអ្នកមើល២,២ពាន់លានដង
- 2015-01-09 16:20:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដល់ឆ្នាំនេះ “Gangnam Style” មានអ្នកមើល២,២ពាន់លានដង
ចន្លោះមិនឃើញ
បើគិតពីរយៈពេលចេញផ្សាយចាប់ពីថ្ងៃទី១៥ ខែកក្ដដា ឆ្នាំ២០១២ មកដល់ថ្ងៃទី៧ ខែមករា ឆ្នាំ២០១៥នេះ បទ “Gangnam Style” របស់ Psy បានបំបែកកំណត់ត្រាថ្មី គឺមានអ្នកចូលមើលរហូតដល់ទៅ ២,២ពាន់លានដង។
បទ “Gangnam Style” ទទួលបានភាពល្បីល្បាញខ្លាំងទូទាំងពិភពលោក រហូតថ្នាក់ដឹកនាំល្បីរបស់អាមេរិក យកមកធ្វើត្រាប់តាម។ ជាមួយភាពពេញនិយម រយៈពេល៥១ថ្ងៃ បន្ទាប់ពីចេញផ្សាយ បទនេះមានអ្នកចូលមើលដល់ ១០០លានដង ១,៥ពាន់លានដងក្នុងខែមេសា ឆ្នាំ២០១៣ និង២,១ពាន់លានដងកាលពីឆ្នាំ២០១៤។
មិនតែប៉ុណ្ណោះ ដោយសារតែមានអ្នកទស្សនាច្រើនពេក កាលពីថ្មីៗនេះគេហទំព័រ YouTube បានជួសជុលប្រព័ន្ធរបស់ខ្លួន ដើម្បីឱ្យមានចំនួន View ច្រើន។
ខែសីហា ឆ្នាំ២០១២ បទអាយុកាល៩០៧ថ្ងៃនេះ បានឈរលើកំពូលតារា iTunes Music Video Chart ដោយទម្លាក់បទ “As Long As You Love Me” របស់ Justin Bieber។ “Gangnam Style” ជាវីដេអូចម្រៀង ដែលមានមនុស្សមើលច្រើនបំផុត ក្នុងប្រវត្តិសាស្ត្ររបស់ YouTube និងជាបទទី១ មានអ្នកមើលច្រើនបំផុតរបស់ Psy៕
https://www.youtube.com/watch?v=9bZkp7q19f0
ពុទ្ធោ…ចម្រៀងឥណ្ឌូណេស៊ីមួយបទនេះពីរោះលន្លង់លន្លោចឆក់បេះដូង!!!
ប្រែសម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ kpopstar