មើលរូបថតធម្មជាតិត្រជាក់ភ្នែក មិនងាយថតបាន
- 2015-01-09 16:52:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មើលរូបថតធម្មជាតិត្រជាក់ភ្នែក មិនងាយថតបាន
ចន្លោះមិនឃើញ
អ្នកថតរូបជនជាតិហុងគ្រីម្នាក់ ឈ្មោះ Bence Mate បានថតយកទិដ្ឋភាពដ៏អស្ចារ្យជាច្រើនទាក់ទងនឹងជីវិតសត្វព្រៃ និងទិដ្ឋភាពធម្មជាតិដ៏ស្រស់បំព្រង។ កំពូលអ្នកថតរូបដែលធ្លាប់ឈ្នះពានជាច្រើននេះ ត្រូវបានគេដាក់រហស្សនាមឲ្យថា 'The Invisible Wildlife Photographer' ដោយសារតែជំនាញថតរូបសត្វក្នុងព្រៃមិនគួរឲ្យជឿ។
អ្វីដែលគួរឲ្យសរសើរ គឺ Bence បានចំណាយពេលរាប់ថ្ងៃ រាប់សប្ដាហ៍ ឬអាចឈានដល់រាប់ខែ សម្ងំយ៉ាងស្ងៀមស្ងាត់ដើម្បីតាមប្រមាញ់រូបថតសត្វទាំងនោះ។
Bence ចូលក្នុងទឹកដើម្បីថតរូប
Bence បាននិយាយថា៖ "នៅពេលដើរកាត់ព្រៃ យើងតែងតែជួបប្រទះឃើញទិដ្ឋភាពដ៏អស្ចារ្យនៅក្នុងធម្មជាតិ។ កត្តាចម្ងាយ ពន្លឺ ទិដ្ឋភាពខាងក្រោយ (Bbackground) បរិស្ថានជុំវិញ នឹងអាចជួយឲ្យយើងអាចស្វែងយល់ និងកាន់តែមានបទពិសោធន៍ច្រើនក្នុងការថតយករូបភាពដែលយើងជួបប្រទះនោះ។ សម្រាប់ខ្ញុំ ខ្ញុំបានព្យាករណ៍ដោយខ្លួនឯងថាទិដ្ឋភាពបែបណា នឹងកើតឡើងនៅកន្លែងណា ដើម្បីថតយករូបភាពបាន"។
អ្នកថតរូបជំនាញរូបនេះបានបន្ថែមថា៖ "ការរៀបចំផែនការ និងការអត់ធ្មត់ខ្លាំង គឺជាកត្តានៅពីក្រោយភាពជោគជ័យនៃការថតរូបភាពធម្មជាតិ។ ពេលខ្លះខ្ញុំត្រូវទ្រាំរាប់ម៉ោង រាប់ថ្ងៃ រាប់សប្ដាហ៍ ឬពេលខ្លះដល់រាប់ខែក៏មាន ដើម្បីរង់ចាំទិដ្ឋភាពដ៏អស្ចារ្យមួយកើតឡើង"។
តោះ! កុំចាំយូរ សាកទៅមើលរូបថតរបស់ Bence ខាងក្រោមនេះ ថាតើស្អាតប៉ុណ្ណាដែរ?
ចុចអាន៖ កម្រងរូបថតអាពាហ៍ពិពាហ៍ ជាអនុស្សាវរីយ៍ចងចាំមិនភ្លេច
ចុចត្រង់នេះ ដើម្បីមើលបណ្ដុំរូបភាពប្លែកៗ ស្អាតៗជាច្រើនទៀត
ដោយ៖ សុខ សុវត្ថិ
ប្រភព៖ Mail Online