Rooney ជាប់ជាកីឡាករអង់គ្លេសល្អបំផុតប្រចាំឆ្នាំ
- 2015-01-10 15:49:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Rooney ជាប់ជាកីឡាករអង់គ្លេសល្អបំផុតប្រចាំឆ្នាំ
ចន្លោះមិនឃើញ
Wayne Rooney បានជាប់ជាកីឡាករអង់គ្លេសល្អបំផុតប្រចាំឆ្នាំ២០១៤ ក្រោយទទួលបានសំឡេងឆ្នោតពីអ្នកគាំទ្រច្រើនជាងគេ។
ទោះបីជាមិនអាចនាំក្រុមអង់គ្លេសជោគជ័យនៅ World Cup ក៏ពិតមែន ក៏ខ្សែប្រយុទ្ធក្រុមបិសាចក្រហម Manchester United រូបនេះ បានសាងស្នាដៃគួរឲ្យកត់សម្គាល់ក្នុងឆ្នាំ២០១៤កន្លងទៅ។ Rooney បានស៊ុតបញ្ចូលទី៨គ្រាប់ ក្នុងការបង្ហាញខ្លួន១៣ប្រកួត ហើយក្លាយជាប្រធានក្រុមជំនួស Steven Gerrard ដែលចូលនិវត្តន៍ពីក្រុមជម្រើសជាតិថែមទៀតផង។
កីឡាករវ័យ២៩ឆ្នាំ ក៏បានចូលលេងដល់១០០ប្រកួតឲ្យអង់គ្លេស ហើយនៅចាញ់គ្រាប់បាល់ Sir Bobby Charlton តែ៣គ្រាប់ប៉ុណ្ណោះក្នុងបញ្ជីអ្នកស៊ុតចូលច្រើនបំផុតរបស់ក្រុមជម្រើសជាតិនេះ។
លទ្ធផលនៃការបោះឆ្នោតពីអ្នកគាំទ្រតាមអនឡាញ បានបង្ហាញថា Rooney ទទួលបានសំឡេងគាំទ្រ២៧ភាគរយ លើស Danny Welbeck (បាន១១ភាគរយ) និង Raheem Sterling (៧ភាគរយ)។ នេះជាលើកទី៣ហើយ ដែលអតីតយុវជនរបស់ Everton អាចឈ្នះពានរង្វាន់នេះ៕
Welbeck បានលេខ២
Sterling បានលេខ៣
ចុចអាន៖ Rooney បានពាន Golden Cap សម្រាប់ការបង្ហាញខ្លួន១០០ដងឱ្យអង់គ្លេស
ដោយ៖ សុខ សុវត្ថិ
ប្រភព៖ dailymail