RMA ប្រកាស​​នាំ​រថយន្ត​​ស្ព័រ​ Ford Mustang ​ពី​អាមេរិក​ តម្លៃ​និង​ពេល​វេលា​នៅ​ជា​អាថ៌កំបាំង

  • 2015-01-12 16:13:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន RMA បាន​ប្រកាស​ពី​ការ​គ្រោង​នាំ​រថយន្ត Ford Mustang ដ៏​ល្បី​ឈ្មោះ​ពី​អាមេរិក​​មក​លក់​និង​ចែកចាយ​នៅ​លើ​ទីផ្សារ​ប្រទេស​កម្ពុជា​ក្នុង​ពេល​ឆាប់ៗ​នេះ។ នេះបើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ពី​ក្រុមហ៊ុន RMA ដែល Sabay ទទួល​បាន។

 

 

  Ford Mustang ដែលមក​ដល់​ទីផ្សារ​កម្ពុជា​ឆាប់ៗ

 

ទោះ​បី​ជា​មាន​ការ​ប្រកាស​បែប​នេះ​ ក្រុមហ៊ុន​មិន​បាន​បញ្ជាក់​ពី​ពេល​វេលា​ជាក់លាក់​សម្រាប់​ការ​នាំ​រថយន្ត​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​នេះ និង​តម្លៃ​ក៏​មិន​ត្រូវ​​បាន​ទម្លាយ​ឲ្យ​ដឹង​ដែរ។

 

Ford Mustang ជា​ប្រភេទ​រថយន្ត​ថ្មី​បែប​ស្ព័រ ដែល​មាន​ភាព​ល្បីល្បាញ​ទូទាំង​ពិភពលោក។ អស់​រយៈ​ពេល ៥០ ឆ្នាំ​មក​នេះ Mustang បាន​ធ្វើការ​ផ្លាស់ប្ដូរ​រូបរាង​និង​បច្ចេកវិទ្យា​ស្រប​ទៅ​រចនាបថ​បែប​ទាន់​សម័យ ស័ក្ដិសម​ឥត​ខ្ចោះ​​ជា​​ជម្រើស​ប្រើប្រាស់​​របស់​មនុស្ស​សម័យ​ថ្មី។

 

ព័ត៌មាន​បន្ថែម​អាច​ទំនាក់ទំនង៖

ផ្នែក​លក់​រថយន្ត ហ្វដ នៃ​ក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia-Ford Division) មហាវិថី​​ព្រះមុនីវង្ស  អគារលេខ៤៤៤ មហាវិថី​ព្រះមុនីវង្ស ទល់មុខ​ក្រសួង​រៀបចំ​ដែនដី នគរោបនីយកម្ម និង​សំណង់ ឬ​ទូរសព្ទ​មក​កាន់​លេខៈ ០១២-៣៣៣​ ៩៧៥​ឬ ០២៣ ២១៤ ២១៤។

 

បន្ត​អាន៖ដំណើរកម្សាន្ត Ford Adventure ​ទៅ​លេង​​ស្រុក​ថៃ (វីដេអូ)

បន្ត​អាន៖ Makro ផ្សារ​ទំនើប​​ជាប់​ព្រំដែន​ល្បី​ឈ្មោះ​លក់​ទំនិញ​ធូរ​ថ្លៃ​និង​មាន​គុណភាព​ខ្ពស់

 

អត្ថបទ៖ ប៊ុណ្ណារ៉ា