រក​ឃើញ​កញ្ញា​ឯក​ប្រចាំ​ផ្សារ​ទំនើប​ AEON Mall ហើយ​

  • 2015-01-12 22:10:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​ AEON Mall Beauty Show ឬ ការ​ប្រកួត​សម្រស់​និង​ម៉ូត​ប្រចាំ​ផ្សារ​ទំនើប​ AEON Mall​ ដែល​បាន​ធ្វើ​ការ​ប្រកួត​អស់​រយៈ​ពេល​ជាង​៣​ខែ​មក​ហើយ​នោះ​ ឥលូវ​បាន​រក​ឃើញ​បេក្ខនារី​ជយលាភី​ដែល​គ្រង​តំណែង​ជា​កញ្ញា​ឯក​ប្រចាំ​ផ្សារ​ទំនើប​ AEON Mall ហើយ​នៅ​ល្ងាច​ម្សិលមិញ​នេះ។​  លទ្ធផល​លេខ១​ បាន​ទៅ​បេក្ខនារី​ ជីណាឡែន​ មក​ពី​គ្រឿង​សំអាង​ The​ Face​ Shop លទ្ធផល​លេខ២ បាន​ទៅ​បេក្ខនារី​ ទុំថាវរី ​មក​ពី​គ្រឿង​សំអាង​ Yves​ Rocher​ និង​ លទ្ធផលលេខ៣ បាន​ទៅ​បេក្ខនារី ​រិទ្ធិ ចិន្តា ​មក​ពី​គ្រឿង​សំ​អាង​ Elianto។

 

 

ក្នុង​សម្លៀក​បំពាក់​ឈុត​រាត្រី​សមោសរ​ដ៏​ស្រស់​ស្អាត​ពីហាង​លក់​សម្លៀក​បំពាក់​ Eclipse បូក​រួម​នឹង​ការ​តុប​តែង​មុខ​ពី​គ្រឿង​សំអាង​គុណ​ភាព​ខ្ពស់​ទាំង​បី ​គឺ ​Elianto, The Face Shop និង Yves Rocherបាន​លើក​សម្រស់​​ឲ្យ​បេក្ខនារី​ទាំង​៦​រូប​របស់​យើង​បាន​បញ្ចេញ​សម្រស់​យ៉ាង​ស្រស់​ស្អាត​នៅ​លើ​វេទិកា​​របស់​កម្មវិធី​យើង​ និង ទទួល​បាន​ការ​ហ៊ោ​កញ្ជ្រៀវ​ពី​សំណាក់​ទស្សនិកជន​ដែល​បាន​ទស្សនា​នៅ​ក្នុង​ផ្សារ​ទំនើប​ AEON Mall ជា​ច្រើន​ផង​ដែរ។​

 

 

កម្មវិធី​ប្រកួត​របស់​យើង​គឺ​បង្កើត​ឡើង​ក្នុង​គោល​បំណង​ផ្តល់​នូវ​ចំណេះ​ដឹង​និង​គំនិត​បន្ថែម​ដល់​មិត្តៗ​នារី​ទាំង​អស់​ក្នុង​ការ​តុប​តែង​ខ្លួន​​ឲ្យ​​បាន​ត្រឹម​ត្រូវ​តាម​រដូវ​កាល​និង​កម្មវិធី​នីមួយៗ​និង​ធ្វើ​ការ​ជ្រើស​រើស​ផលិត​ផល​សំអាង​ដែល​មាន​គុណភាព​ខ្ពស់។

កម្មវិធី​អាច​ដំណើរ​ការ​បាន​រហូត​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​នេះក៏ដោយសារមានការចូលរួមឧបត្ថម្ភធំដោយ ក្រុមហ៊ុនទូរសព្ទចល័ត Microsoft Lumia​ និង​ចូល​រួម​សហការ​ឧបត្ថម្ភដោយ​ ហាង​លក់​សំលៀក​បំពាក់​ Penshoppe, ហាង​លក់​ស្បែក​ជើង​និង​កាបូប​ Carino, ហាង​កាត់​និង​ច្នៃ​ម៉ូដ​សក់​ Toni&Guy, SaporModelling Agency, ហាងលក់​សម្លៀក​បំពាក់​ G2000, ហាង​លក់​សំលៀកបំពាក់Lilyនិង ហាង​លក់​សម្លៀក​បំពាក់ Eclipse។ ក្នុង​នោះ​ដៃ​គូ​សហការ​ក្នុង​ការ​ផ្សព្វផ្សាយ​ដោយ​ ក្រុម​ហ៊ុន​សប្បាយ​ឌីជីថល​,ស្ថានីយ​ទូរទស្សន៍​ហង្សមាស HDTV​ និង​ទស្សនាវដ្តី​ Rose។ ឧបត្ថម្ភ​ផលិត​ផល​គ្រឿង​សំអាង​ដោយ​ Elianto, The Face Shopនិង Yves Rocher។

 

 

 

 

 

 

 

  អត្ថបទ៖ ដៃគូសហការ

អត្ថបទថ្មី