CR7 ​ជា​អ្នក​ឈ្នះ តែ​បើ​មើល​​លើ​​សំឡេង​គាំទ្រ​យ៉ាង​ណា​ដែរ?

  • 2015-01-13 15:50:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្ត​បាន​ដឹង​ហើយ​ថា​ Cristiano Ronaldo ជា​អ្នក​ឈ្នះ​ពាន​រង្វាន់​កីឡាករ​ល្អបំផុត​ក្នុង​លោក​ប្រចាំ​ឆ្នាំ​២០១៤ ឬ FIFA Ballon d'Or ក្រោយ​ទទួល​បាន​សំឡេង​ឆ្នោត​ច្រើន​ជាង​គេ​ក្នុង​ចំណោម​បេក្ខភាព​ទាំង​អស់។ តើ​សំឡេង​ឆ្នោត​គាំទ្រ​នោះ​មាន​ប៉ុន្មាន​ដែរ? ចំណែក​ Lionel Messi, Manuel Neuer និង​បេក្ខភាព​២០រូប​ផ្សេង​ទៀត​វិញ បាន​ប៉ុន្មាន​ដែរ?

 

ចង់​ដឹង​ច្បាស់​សូម​មើល​តារាង​ខាង​ក្រោម​នេះ៖

 

ប្រភព​រូបភាព៖ dailymail

 

យោង​តាម​តារាង​លទ្ធផល​ដែល​ចេញ​ដោយ FIFA នេះ បាន​ឲ្យ​ដឹង​ថា Ronaldo ទទួល​បាន​​សំឡេង​គាំទ្រ​៤៤០ ដែល​ក្នុង​នោះ​មាន​៣៣០នាក់​ជ្រើស​គេ​ក្នុង​ជម្រើស​ទី​មួយ ៩៦នាក់​ជ្រើស​គេ​ក្នុង​ជម្រើស​ទី​ពីរ​ និង​៤១នាក់​ជ្រើស​គេ​ក្នុង​ជម្រើស​ទី​បី​។ បើ​គិត​លើ​ពិន្ទុ​សរុប កីឡាករ​ព័រទុយហ្គាល់​រូប​នេះ ទទួល​បាន​​១៨៤៤ពិន្ទុ ស្មើ​នឹង​៣៧,៧ភាគរយ។

 

ចំណែក Messi វិញ​ទទួល​បាន​សំឡេង​គាំទ្រ​២៨៨ ប៉ុន្តែ​ភាគច្រើន​ជ្រើស​គេ​ក្នុង​ជម្រើស​ទី​២ ដូច្នេះ​ពិន្ទុ​សរុប​របស់​កីឡាករ​អាហ្សង់ទីន​រូប​នេះ បាន​តែ​៧៧២ ឬ​ស្មើ​នឹង​១៥,៨ភាគរយ ខណៈ Neuer ឈរ​លេខ​៣​ក្នុង​សំឡេង​ប្រហាក់ប្រហែល​គ្នា គឺ ៧៦៩ពិន្ទុ ឬ​១៥,៧ភាគរយ។

 

 

លទ្ធផល​ខាង​លើ​គឺ​កើត​ឡើង​ដោយ​ការ​បោះឆ្នោត​របស់​ប្រធាន​ក្រុម​ជម្រើស​ជាតិ គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​នៃ​ប្រទេស​ជា​សមាជិក​របស់ FIFA ដែល​រួម​មាន​ទាំង​គ្រូ​បង្វឹក និង​ប្រធាន​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ផង​ដែរ។ បន្ថែម​លើ​នេះ អ្នក​សារព័ត៌មាន​​ក៏​មាន​សំឡេង​ក្នុង​ការ​បោះឆ្នោត​នេះ​ដែរ ប៉ុន្តែ​ជា​អ្នក​សារព័ត៌មាន​ដែល​ត្រូវ​បាន​ជ្រើសរើស​ដោយ​ទស្សនាវដ្ដី​បារាំង France Football។

 

សម្រាប់​អ្នក​មិន​បាន​ទស្សនា​កម្មវិធី​ប្រកាស​លទ្ធផល​យប់​មិញ​ទេ សូម​ចុច​ត្រង់​នេះ​ដើម្បី​មើល​វីដេអូ​ទាំង​ស្រុង​ឡើង​វិញ។

 

ចុច​អាន៖ Ronaldo ​ឈ្នះ​ពាន​កីឡាករ​ល្អ​បំផុត​​ ​​​​​​Ballon d’Or យប់​​មិញ

 

ដោយ៖ សុខ សុវត្ថិ