James Rodriguez ​ញញឹម​បិទ​មាត់​មិន​ជិត ​ពេល​ទទួល​ពាន

  • 2015-01-13 17:02:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ James Rodriguez ​រំភើប​ចិត្ត​ខ្លាំង​ណាស់​បន្ទាប់​ពី​ឈ្នះ​ពាន​រង្វាន់​គ្រាប់​បាល់​ល្អ​ជាង​គេ​ក្នុង​ឆ្នាំ​២០១៤ Puskas Award ​​កាល​ពី​​យប់​មិញ ដោយ​មាន​ហេតុ​ផល​ថា​ជា​ពាន​រង្វាន់​ដែល​បោះឆ្នោត​ដោយ​សាធារណជន។

 

 

បន្ទាប់​ពី​ដឹង​ថា​ឈ្នះ​ពាន Puskás Award  ​ខ្សែ​បម្រើ​ប្រយុទ្ធ James Rodriguez ​បាន​និយាយ​ថា៖ “ខ្ញុំ​ពិត​ជា​សប្បាយ​រីករាយ​ខ្លាំង​ណាស់​ដែល​បាន​ឈ្នះ​ពាន​មួយ​នេះ ព្រោះ​វា​ជា​ពាន​ដែល​ចេញ​ពី​ការ​បោះឆ្នោត​ដោយ​សាធារណៈ”។ ខណៈ​ដែល​គូ​ប្រជែង​របស់​គេ កីឡាការិនី Stephanie Roche ​ក៏​បាន​និយាយ​ដែរ​ថា៖ “ខ្ញុំ​ពិត​ជា​សប្បាយ​រីករាយ​ណាស់​ដែល​បាន​ទទួល​សំឡេង​គាំទ្រ ១,១​លាន​នាក់។ សូម​ចូលរួម​ត្រេកអរ​ផង​ដែរ​ចំពោះ James ​ដែល​បាន​ឈ្នះ​ពាន​រង្វាន់​មួយ​នេះ។ នេះ​ជា​បទពិសោធន៍​មួយ​ល្អ​ខ្លាំង​ណាស់​សម្រាប់​ជីវិត​របស់​ខ្ញុំ។ សូម​អរគុណ​ខ្លាំង​ណាស់​ចំពោះ​អ្នក​គាំទ្រ​ទាំង​អស់”។

 

 

 កីឡាការិនី Stephanie Roche ​

 

Puskas Award ជា​ពាន​រង្វាន់​គ្រាប់​បាល់​ល្អ​ជាង​គេ​ប្រចាំ​ឆ្នាំ​ដែល​ត្រូវ​បោះឆ្នោត​ជ្រើស​រើស​ដោយ​អ្នក​គាំទ្រ។ ​លទ្ធផល​ឆ្នាំ​នេះ គឺ​​ James Rodriguez ​ទទួល​បាន​សំឡេង​គាំទ្រ​ច្រើន​ជាង​គេ​គឺ​៤២​% ,  Stephanie Roche ​បាន​៣៣​%​ និង​ Robin van Persie ​បាន​១១​% ៕

 

ចុចអាន៖CR7 ​ជា​អ្នក​ឈ្នះ តែ​បើ​មើល​​លើ​​សំឡេង​គាំទ្រ​យ៉ាង​ណា​ដែរ?

 

​ប្រែ​សម្រួល៖ មុន្នី រម្យ ប្រភព៖ FIFA