ដើម​ឆ្នាំ ២០១៥ យីហោ​ទូរសព្ទ​ល្បី​ឈ្មោះ​ពីរ​ទៀត​​ចូល​​វាយ​លុក​ទីផ្សារ​កម្ពុជា​

  • 2015-01-13 18:13:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម​ឆ្នាំ ២០១៥ នេះ ម៉ាក​យីហោ​ទូរសព្ទ​ល្បី​ឈ្មោះ​ពីរ​ទៀត​នឹង​វាយ​លុក​ទីផ្សារ​កម្ពុជា ដើម្បី​​ប្រកួតប្រជែង​ម៉ាក​ទូរសព្ទ​ដទៃ​ទៀត​។ ម៉ាក​យីហោ​ទូរសព្ទ​ថ្មី​ដែល​នឹង​​ចូល​ខ្លួន​​គឺ​ម៉ាក​ Philips និង InFocus។

 

លោក​ សេន រ៉ូសិដ្ឋ ប្រធាន​ផ្នែក​លក់​និង​ទីផ្សារ​របស់​ក្រុមហ៊ុន Polaris ដែល​ជា​ក្រុមហ៊ុន​នាំ​ចូល​និង​ចែកចាយ​ទូរសព្ទ Philips និង InFocus បាន​ឲ្យ​ដឹង​ថា Phillips និង InFocus ជា​ម៉ាក​ទូរសព្ទ​ដ៏​ល្បី​ឈ្មោះ​ ដែល​​មាន​​ការ​គាំទ្រ​ពី​អតិថិជន​​ជុំវិញ​ពិភពលោក។ Philips និង InFocus នឹង​វាយ​លុកទីផ្សារ​​កម្ពុជា​ក្នុង​ពេល​ឆាប់ៗ​នេះ។

 

លោក​ថា វត្តមាន​របស់ Philips និង InFoucs នៅ​ទីផ្សារ​កម្ពុជា​នឹង​ទទួល​បាន​​ជោគជ័យ ដោយសារ​​លោក​មើល​ឃើញ​ពួកវា​មាន​លក្ខណៈ​សម្បត្តិគ្រប់គ្រាន់​​ ព្រមទាំង​តម្លៃ​ធូរ​ថ្លៃ​ផង​ដែរ​ ​ដើម្បី​​ប្រកួតប្រជែង​ម៉ាក​ទូរសព្ទ​ដទៃ​ទៀត។

 

http://youtu.be/dhXE6YDaqeI

 

Philips និង InFoucs ​នឹង​​បញ្ចេញ​លក់នៅ​លើ​ទីផ្សារ​​ជា​ផ្លូវការ​នៅ​សប្តាហ៍​ក្រោយ​នេះ។

 

ព័ត៌មាន​បន្ថែម​អាច​ទំនាក់ទំនង​ក្រុមហ៊ុន Polaris ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្តោយ​មហាវិថី​ព្រះ​មុនីវង្ស​ក្បែរ​អាគារ ៤២ ជាន់ ឬ​អាច​ទំនាក់ទំនង​តាមលេខ​ទូរសព្ទ ០២៣ ២១៧ ៦៦៨៕

 

បន្ត​អាន៖ Long Exposure​ បច្ចេកទេស​ឡូយ​ ​អ្នក​ថត​រូប​ភាគ​ច្រើន​​ប្រាថ្នា​ចង់​ចេះ!

បន្ត​អាន៖ RMA ប្រកាស​​នាំ​រថយន្ត​​ស្ព័រ​ Ford Mustang ​ពី​អាមេរិក​ តម្លៃ​និង​ពេល​វេលា​នៅ​ជា​អាថ៌កំបាំង

 

អត្ថបទ៖ ប៊ុណ្ណារ៉ា