បង​ប្អូន! នេះ​ទិដ្ឋភាព​កសាង​ពហុកីឡដ្ឋាន​ស្វាគមន៍​ស៊ីហ្គេម​២០២៣

  • 2015-01-18 17:00:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ វ៉ាត់​ ចំរើន​ បាន​ប្រាប់​ថា ការ​សាង​ពហុកីឡដ្ឋាន​មតក​តេជោ​ដើម្បី​រៀប​ចំ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ឆ្នាំ​២០២៣​បាន​ប្រហែល​៦០​%​ហើយ​សម្រាប់​ដំណាក់​កាល​ទី​មួយ។

 

ដំណាក់​កាល​ទី​មួយ​នេះ​បាន​លេច​ជា​រូប​រាង​គួរ​ឲ្យ​ចាប់​អារម្មណ៍​រួម​មាន​ ទីលាន​ហែល​ទឹក តារាង​បាល់បោះ តារា​បាល់ទះ ទី​លាន​ហ្វឹកហាត់ និង​អគារ​ស្នាក់​នៅ​របស់​កីឡាករ​។ សម្រាប់​ដំណាក់​កាល​ទី​២​ដែល​មាន​ពហុ​កីឡដ្ឋាន​ធំ​សំខាន់​ជាង​គេ និង​ដំណាក់​កាល​ទី​៣​ដែល​មាន​ទី​លាន​កីឡា​មួយ​ចំនួន​ទៀត​នឹង​កសាង​នៅ​ឆ្នាំ​បន្ត​បន្ទាប់​ទៀត។

  ពហុកីឡដ្ឋាន​ថ្មី​នេះ​ ស្ថិត​នៅ​ក្នុង​សង្កាត់​ព្រែក​តាសេក​ ខណ្ឌ​ឫស្សីកែវ​ លើ​ផ្ទៃ​ដី​ប្រមាណ​៨៣​ហិកតា។ ប្រសិន​បើ​លោក​អ្នក​ឈរ​លើ​ស្ពាន​ព្រែក​ព្នៅ​សំឡឹង​ទៅ​​ខាង​កើត​ផ្នែក​ខាង​ឆ្វេង​ដៃ​នឹង​ឃើញ​អគារ​កំពុង​កសាង។ ខាង​​ក្រោម​​ជា​ទិដ្ឋភាព​​កសាង​ពហុកីឡដ្ឋាន​មរតក​តេជោ​ដែល​ Sabay បាន​ផ្តិត​រូប​ភាព​កាល​ពី​ម្សិល​មិញ៕

 

 

 
 
 
 

អគារ​ស្នាក់​នៅ​របស់​កីឡាករ

អត្ថបទ​ពាក់ព័ន្ធ៖ កម្ពុជា​ត្រៀម​ទី​លាន​ ធ្វើ​ម្ចាស់​ផ្ទះ​ស៊ីហ្គេម​២០២៣​ដល់​កម្រិត​ណា​ហើយ​?

អត្ថបទ៖ ជាន ចាន់រ៉ា