បេក្ខជន Vietnam’s Got Talent ដេកមន្ទីរពេទ្យ ព្រោះផឹកអាស៊ីដ
- 2015-01-14 16:13:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បេក្ខជន Vietnam’s Got Talent ដេកមន្ទីរពេទ្យ ព្រោះផឹកអាស៊ីដ
ចន្លោះមិនឃើញ
បេក្ខជនមួយរូប បានផឹកទឹកអាស៊ីដដោយចៃដន្យ ខណៈកំពុងសម្ដែងមន្តអាគម ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័តកម្មវិធី Vietnam's Got Talent លើកទីបួន។
បេក្ខជនវ័យក្មេង Tan Phat បានប្រើទឹកគ្មានពណ៌គ្មានក្លិន៥ពែង ពោលគឺ៤ពែងជាទឹក និង១ពែងជាអាស៊ីដ។ លោកបានអញ្ជើញគណៈកម្មការ Huy Tuan មកប្ដូរទីតាំងពែង ដោយលោកបែរខ្នងមិនមើលឡើយ។ លោកចង់បង្ហាញថា នឹងឆាប់យកពែងទឹក ប៉ុន្តែមិនដូច្នេះទេបេក្ខជនរូបនោះ បានចាប់ពែងអាស៊ីដរួចជីបមួយក្រេប។
ភ្លាមៗនោះគណៈកម្មការ និងទស្សនិកជន ក៏បានឃើញ Phat មានប្រតិកម្ម មុខឡើងស្លាំង និងនិយាយមិនចង់កើត។ បន្ទាប់មកអ្នកសម្ដែងមន្តអាគមរូបនេះ ត្រូវគេបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ។
កម្មវិធី Vietnam’s Got Talent បានផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ VTV3 ហើយគ្រោះថ្នាក់នេះ កើតឡើងកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៥៕
មុនចូលពេទ្យ
ក្រោយចូលពេទ្យ
http://youtu.be/1ZU9n_6H4GI
បេក្ខជន Got Talent រូបនេះរាំមនុស្សយន្តល្អឥតខ្ចោះ ធ្វើឲ្យ Judges ចំហមាត់
តូចតែធ្វើត្រាប់តាម Michael Jackson ឡូយអស់ទាស់! (វីដេអូ)
ប្រែសម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ Vietnamnet