ត្រួស​ៗ​ពី​បច្ចេកទេស​កាត់​ត​រឿង​​ហូលីវូដ​ដ៏​ល្បី​ Dawn of the Planet of the Apes

  • 2015-01-14 16:49:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

"Dawn of the Planet of the Apes" ជា​ភាពយន្ត​ហូលីវូដ​ដ៏​ល្បី​នា​ចុង​ឆ្នាំ​២០១៤ ដែល​​បង្ហាញ​ពី​ការ​ប្រយុទ្ធ​គ្នា​រវាង​ហ្វូង​ស្វា​និង​មនុស្ស។​ បើ​និយាយ​ឈុត​​បាញ់​ប្រហារ​​​ស៊ី​សាច់​ហុត​ឈាម​រ​វាង​មនុស្ស​និង​ស្វា​​​ក្នុង​​សាច់​រឿង​មួយ​នេះ​ គឺ​ត្រូវ​បាន​កាត់ត​បន្ថែម​ Visual Effect ​ស្ទើរ​តែ​មួយ​រយ​ភាគ​រយ​ទៅ​ហើយ ដើម្បី​ឲ្យ​រូបភាព​មើល​ទៅ​ដូច​ពិត​ៗ​។

 

 

ខាង​ក្រោម​ជា​ឈុត​បាញ់​ប្រហារ​ក្នុង​ទីក្រុង​ចំណាស់​មួយ​​នៃ​រឿង Dawn of the Planet of the Apes ដែល​ពន្យល់​​ត្រួស​ៗ​ដោយ​អ្នក​គ្រប់​គ្រង​ផ្នែក​កាត់ត​បន្ថែម Visual Effect លោក Dan Lemmon៖

 

១.រូប​ខាង​ក្រោម​​ដែល​មាន​អគារ​ចំណាស់​ៗ​នេះ​ស្ថិត​នៅ​លើ​ផ្លូវ​ Rampart Street ​នៃ​ទីក្រុងNew Orleans។​ លោក Dan Lemmon បាន​យក​​​ប្លង់​អគារ​មួយ​ចំនួន​ដែល​ត្រូវ​បាន​​បោះ​បង់​ចោល​ក្នុង​តំបន់​ខាង​លើ​​មក​កាត់​ត​បន្ថែម Visual Effect ដើម្បី​ទុក​​ជា​ប្លង់​សមរភូមិ​។

 

 

២. តួ​អង្គ​ទាហាន​ស្វា​ដោយ​ឡែក​ៗ​​គ្នា​ត្រូវ​បាន​កាត់​ត​ចូល​ក្នុង​ប្លង់​មួយ​នេះ រី​ឯ​រូប​រថពាសដែក​​ក៏​ត្រូវ​​រចនា​បន្ថែម​​មួយ​ជាន់​ទៀត​​ដោយ​ប្រើ​បច្ចេកទេស​មួយ​ឲ្យ​ឈ្មោះ​ថា​ Match Moving ដើម្បី​ឲ្យ​រូប​ទាំង​នោះ (ទាហាន​ស្វា​និង​រថក្រោះ) ​មើល​ទៅ​ស្ថិត​ក្នុង​ពិភព​តែ​មួយ។

 

 

៣.  Visual Effect មួយ​ជាន់​នេះ​​ស្ថិត​ក្នុង​ដំណើរ​ការ​មួយ​​ហៅ​ថា Lidar Scanning ដែល​ដំណើរ​ការ​ដូច​​​​ប្រព័ន្ធ​រ៉ាដា​ដែរ​​​។ ដំណើរ​ការ​​មួយ​នេះ​​ធ្វើ​ឡើង​ដើម្បី​បង្កើត​ប្លង់​ធរណីមាត្រ​។

 

 

៤. ប្លង់​​ Visual Effect ចុង​ក្រោយ​គឺ​ការ​បន្ថែម​​ផ្សែង​និង​ភ្លើង​សិប្បនិមិត្ត​ដែល​ផ្ទុះ​ចេញ​ពី​ធុង​​​សាំង​នៅ​ក្នុង​​សមរភូមិ​និង​កាំ​ភ្លើង​យន្ត​​របស់​រថពាស​ដែក​។ ​ចំណែក​ឯ​ពន្លឺ​​ភ្លឺ​ព្រាល​ៗ​​នៅ​ក្នុង​តំបន់​សមរភូមិ​នេះ ​​ក៏​ត្រូវ​បន្ថែម​ Visual Effect ដែរ​ ដើម្បី​ឲ្យ​មើល​ទៅ​​ដូច​ជា​ពន្លឺ​ដែល​​កើត​ចេញ​ពី​អណ្ដាត​ភ្លើង​​ផ្ទុះ​ឆេះ​ពី​ធុង​សាំង​អញ្ចឹង៕ ​

​​​​​​​​​

 

អាន៖ សាច់​រឿង​ Transformer 4 មធ្យម​​ទេ​ តែ​​ងំ​​ត្រង់​បច្ចេក​វិទ្យា​កាត់​ត​​ហ្នឹង​​តែ​ម្ដង​!​​

  ​​​​​​ប្រែ​សម្រួល៖ ប៉ែត ផាន់និត

ប្រភព៖ latimes