អត្ថប្រយោជន៍ដ៏អស្ចារ្យរបស់ក្រូចសើចចំពោះសុខភាព និងសម្រស់
- 2015-01-14 18:55:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អត្ថប្រយោជន៍ដ៏អស្ចារ្យរបស់ក្រូចសើចចំពោះសុខភាព និងសម្រស់
ចន្លោះមិនឃើញ
ក្រូចសើចជាប្រភេទផ្លែឈើម្យ៉ាងដែលមានអត្ថប្រយោជន៍បំផុតចំពោះសុខភាព និង សម្រស់ប្រចាំថ្ងៃ ដោយប្រិយមិត្តអាចមិនទាន់បានដឹង។ ខាងក្រោមនេះជាអត្ថប្រយោជន៍ដ៏អស្ចារ្យរបស់ក្រូចសើច៖
១. សម្រស់
ទឹកផ្លែក្រូចសើច គឺជាថ្នាំដ៏ល្អដែលជួយឲ្យសក់លោកអ្នករឹងមាំជាងមុន ហើយមុខងារមួយទៀតរបស់វា គឺការពារការជ្រុះសក់។
គេប្រើទឹកក្រូចសើចដើម្បីលាងសម្អាតធ្មេញ និងអញ្ចាញធ្មេញនៅក្នុងគោលបំណងកាត់បន្ថយហានិភ័យនៃការរលាកអញ្ចាញធ្មេញ។
ក្រូចសើចត្រូវបានគេប្រើប្រាស់ជាវត្ថុធាតុដើមសម្រាប់ បន្សាបជាតិពុលនៅក្នុងរាងកាយ។
ប្រសិនបើអ្នកមានស្នាមប្រឡាក់នៅលើសម្លៀកបំពាក់ ប្រើទឹកក្រូចសើច ដើម្បីកម្ចាត់ស្នាមប្រឡាក់ទាំងនោះចេញ។
២. សុខភាព
ទឹកក្រូចសើចក៏សម្បូរទៅដោយវីតាមីន C ដែលអាចជួយបង្កើនប្រព័ន្ធភាពស៊ាំបាន។
ក្រូចសើចត្រូវបានប្រើប្រាស់ជាថ្នាំមួយប្រភេទដែលមានមុខងារក្នុងការរំលាយអាហារ។
ការសិក្សាបានឲ្យដឹងថាប្រេងក្រូចសើចគេអាចប្រើជាប្រេងក្រអូបដើម្បីព្យាបាលជំងឺបាក់ទឹកចិត្ត ថប់បារម្ភ និងអស់កម្លាំង។
ម្យ៉ាងវិញទៀត គេក៏ប្រើប្រេងក្រូចសើចដើម្បីម៉ាស្សារាងកាយ។
ស្លឹកក្រូចសើចគេអាចយកទៅដាក់ក្នុងសម្លដើម្បីកាត់បន្ថយជាតិឆ្អាបផ្សេងៗ និងបន្ថែមក្លិនឈ្ងុយដល់ម្ហូបអាហារ។
ចិតសំបកក្រូចសើចស្ដើងៗហើយចង់ទៅដាក់នៅកន្លែងកៀនកោះដើម្បីកម្ចាត់សត្វអាសិរពិស។
ចំណែកឯផ្លែក្រូចសើចគេអាចយកវាទៅដាក់ក្នុងបន្ទប់គេងដើម្បីធ្វើឲ្យមានអារម្មណ៍ស្រស់ស្រាយ និងមួយទៀតគេយកទៅដាក់ក្នុងបន្ទប់ទឹកដើម្បីកម្ចាត់ក្លិនអាក្រក់៕
ចុចអាន៖ល្ហុងមានប្រយោជន៍ច្រើនហួសស្មានទាំងសម្រស់ និងសុខភាព
ប្រែសម្រួល៖ទ្រី រ៉ាវី ប្រភព៖health-benefits