សម្រស់ Seohyun ពេល​សម្ដែង​ល្ខោន ប្រុស​ៗ​មើល​ហើយ​បាក់

  • 2015-01-14 21:10:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សមាជិក Seohyun របស់​ក្រុម​ចម្រៀង​កូរ៉េ Girls' Generation បាន​ប្រែ​ខ្លួន​ជា​តួ​អង្គ Scarlett O'Hara ដ៏​ស្រស់​ស្អាត ក្នុង​​​ឈុត​សម្ដែង​ល្ខោន​អាមេរិក​រឿង "Gone With the Wind” កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មករា ម្សិលមិញ។

 

 

ល្ខោន​​តន្ត្រី​រឿង "Gone With the Wind” បាន​​ចាប់​ផ្ដើម​សម្ដែង​កាល​ពី​ថ្ងៃ​ទី​៨ ខែ​មករា នៅ​មហោស្រព​ល្ខោន​អូប៉េរា នៃ​មជ្ឈមណ្ឌល​សិល្បៈ​ទីក្រុង​សេអ៊ូល ប៉ុន្តែ​ទើប​តែ​ម្សិលមិញ​នេះ​ប៉ុណ្ណោះ​ដែល​មហោស្រព​បាន​អនុញ្ញាត​ឲ្យ​អ្នក​កាសែត​ចូល​ផ្ដិត​យក​រូបភាព​ពី​ការ​សម្ដែង​រឿង​នេះ។ ក្នុង​វីដេអូ​មួយ​ គេ​ឃើញ តារា​ចម្រៀង​វ័យ ២៣ឆ្នាំ Seohyun ជា​តួ​ឯក​ក្នុង​រឿង​នេះ ចេញ​មក​ច្រៀង​និង​សម្ដែង​ក្នុង​រ៉ូប​ពណ៌​បៃតង​ដ៏​ទាក់ទាញ ដែល​វីដេអូ​នេះ​បាន​ទទួល​ការ​ចាប់​អារម្មណ៍​ជា​ច្រើន​ពី​អ្នក​គាំទ្រ​របស់​នាង។

 

“Gone With the Wind” ដែល​មាន​ការ​ចូលរួម​សម្ដែង​ពី​សិល្បករ​ល្បី​ៗ​ជា​ច្រើន​ទៀត​ដូច​ជា Bada, Joo Min Mo និង Michael Lee នឹង​បន្ត​សម្ដែង​ជូន​សាធារណជន​រហូត​ដល់​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ។

 

ទស្សនា​ឈុត​សម្ដែង​របស់ Seohyun ខាង​ក្រោម​នេះ៖

 

http://youtu.be/7AXjA2kCKbI

ចុច​អាន៖៨សន្លឹក YoonA កាច់​រាង​សិចស៊ី​អស់​ស្ទះ​ពេល​សម្ដែង

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ allkpop
អត្ថបទថ្មី