“Taken 3” កំពូលខ្សែភាពយន្តបាញ់ប្រហារនិងស៊ើបអង្កេតមកដល់ផ្លាទីនៀមហើយ
- 2015-01-14 21:58:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
“Taken 3” កំពូលខ្សែភាពយន្តបាញ់ប្រហារនិងស៊ើបអង្កេតមកដល់ផ្លាទីនៀមហើយ
ចន្លោះមិនឃើញ
កំពូលខ្សែភាពយន្តបាញ់ប្រហារនិងស៊ើបអង្កេត Taken ដែលជោគជ័យកាលពីវគ្គទី១ និងទី២ ដោយទទួលបានចំណូលរហូតដល់ ៦០៣ លានដុល្លារនោះ ឥឡូវនេះភាគទី៣ “Taken 3” នឹងមានចាក់បញ្ចាំងនៅរោងភាពយន្តផ្លាទីនៀមនៅថ្ងៃស្អែកនេះហើយ។
“Taken 3” ជាខ្សែភាពយន្តបាញ់ប្រហារ ដែលចំណាយដើមទុនផលិតអស់ ៤៨លានដុល្លារអាមេរិក។ ចំណែកឯតួឯកក្នុងរឿងស៊ើបអង្កេតមួយនេះដែរគឺសម្ដែងដោយតារាវ័យ ៦២ឆ្នាំ Liam Neeson ដើរតួអតីតភ្នាក់ងារស៊ើបអង្កេត CIA និងជាអតីតទាហានជួរមុខរបស់អាមេរិក ឈ្មោះ Bryan Mills។ វគ្គទី ៣នេះបរិយាយពី Mills ដែលព្យាយាមរត់គេចខ្លួនពីប៉ូលិស បន្ទាប់ពីត្រូវចោទប្រកាន់ពីបទឧក្រិដ្ឋសម្លាប់អតីតប្រពន្ធខ្លួនឯង ខណៈដែលខ្លួនគេមិនបានធ្វើរឿងនេះសោះឡើយ ហើយក៏មិនមានសត្រូវណាដែលចងគំនុំជាមួយគេទៀត។ ចំពោះរឿងគេចោទទាំងមិនដឹងខ្លួននេះទៀតសោត Bryan Mills ត្រូវគេចខ្លួនពីប៉ូលិសមួយរយៈសិន ដើម្បីតាមប្រមាញ់រកឃាតកពិតប្រាកដមកលាតត្រដាងពីភាពស្អាតស្អំរបស់គេ។
ចង់ដឹងថាសាច់រឿងចុងក្រោយទៅជាយ៉ាងណា ហើយនរណាជាអ្នកសម្លាប់ប្រពន្ធរបស់ Mills ពិតប្រាកដ និងមូលហេតុអ្វីដែលធ្វើឱ្យមានរឿងរ៉ាវចោទប្រកាន់គ្នាទៅវិញទៅមកនេះកើតឡើងនោះ សូមកុំភ្លេចទៅជួបគ្នានៅផ្លាទីនៀម ផ្សារសូរិយា ជាន់ទី៥ នៅថ្ងៃស្អែកនេះ ដើម្បីដឹងពីការពិត។
http://youtu.be/Q4-ZK33V2Bc
ងាកទៅមើលការបញ្ចាំងបើកសម្ពោធន៍កាលពីល្ងាចម្សិលមិញវិញ មានអតិថិជនដែលជាដៃគូពាណិជ្ជកម្ម, Fans ដែលបានឈ្នះក្នុងកម្មវិធី Facebook របស់រោងភាពយន្ត Platinum និងអតិថិជនរបស់ Smart បានចូលរួមទស្សនាយ៉ាងច្រើនកុះករផងដែរ៕
អត្ថបទ៖ មុន្នី រម្យ