ក្ដារ​ចុច Bluetooth តូច​បំផុត​ កាន់​ថ្ម​បាន​​១​ខែ​ពេញ

  • 2015-01-16 13:00:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​TextBlade ​ជា​​ក្ដារ​ចុច Bluetooth ថ្មី​មួយ​របស់​​ក្រុមហ៊ុន​​ផលិត​ឧបករណ៍​បច្ចេកវិទ្យា WayTools ​ដែល​​ក្ដារ​ចុច​មួយ​នេះ​ផ្ដល់​ភាព​ងាយ​ស្រួល​ក្នុង​ការ​ទុក​ដាក់​ និង​​វាយ​អក្សរ​សម្រាប់​ smartphone ​និង​ tablet។

 

 

​​រចនា​ឡើង​ដោយ​មាន​គ្រាប់​ចុច​មេកានិច​​៨​គ្រាប់​​ និង​ប្រើ​បច្ចេកវិទ្យា​ multi-touch ក្ដារ​ចុច TextBlade ងាយ​ស្រួល​បត់​ទុក​និង​​ពន្លា​យក​មក​ប្រើ​ ​​អាច​​ថ្ពក់​ជាប់​គ្នា​ដោយ​ប្រើ​ទំនាញ​ម៉ាញេទិច​។ ​គ្រាប់​ចុច​ទាំង​៨​មាន​មុខងារ​​អាច​វាយ​បាន​ ៧០​ គ្រាប់​​ដូច​មាន​នៅ​លើ​ក្ដារ​ចុច​ធម្មតា​ដែរ។

 

ឯ​ថាមពល​ថ្ម​របស់​ ​TextBlade ​អាច​ប្រើ​បាន​រហូត​ដល់​ពេញ​មួយ​ខែ​​ ហើយ​ការ​​សាក​ថ្ម​ម្ដង​ចំណាយ​ពេល​មិន​ដល់​ ១ ម៉ោង។ Waystool ​អះអាង​​លើ​វិបសាយ​ខ្លួន​​យ៉ាង​ដូច្នេះ។

 

http://youtu.be/HwGK5RvNOFI

ក្ដារ​ចុច​ដែល​ប្រើ​​សម្រាប់​​ឧបករណ៍​​ iOS និង​ Android ​នេះ នឹង​ចាប់​ផ្ដើម​ដាក់​លក់​ក្នុង​តម្លៃ​ ១០០​ដុល្លារ​​​នៅ​ខែ​ក្រោយនេះ​៕

 

ប្រែ​សម្រួល​៖ សំនៀង​ ប្រភព៖ waytools