លេចតម្លៃខ្លួនតារាស្រីល្បីៗនៅចិន ស៊ីមួយរឿងៗរាប់លានដុល្លារ
- 2015-01-17 17:10:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លេចតម្លៃខ្លួនតារាស្រីល្បីៗនៅចិន ស៊ីមួយរឿងៗរាប់លានដុល្លារ
ចន្លោះមិនឃើញ
ថ្មីៗនេះ តម្លៃខ្លួនតារាសម្ដែងស្រីល្បីៗនៅប្រទេសចិន ក្នុងការសម្ដែងភាពយន្ត ត្រូវបានទម្លាយជាសាធារណលើសារព័ត៌មានចិន iFeng។
តារាសម្ដែងហុងកុងវ័យ ៥០ឆ្នាំ Maggie Cheung អាចរកចំណូលបានជាង ៣លានដុល្លារ ក្នុងមួយរឿង ដែលជាតម្លៃខ្ពស់បំផុតក្នុងចំណោមតារាស្រីជាច្រើនទៀត សម្រាប់ការសម្ដែងភាពយន្ត។ តារាសម្ដែង Zhang Ziyi ដែលជាប់ចំណាត់ថ្នាក់លេខ ២ អាចរកចំណូលបានពី ២ទៅ ២,៤លានដុល្លារអាមេរិក។ ចំណាត់ថ្នាក់ទី៣ គឺតារាសម្ដែង Zhao Wei និង Zhou Xun ដែលអាចរកចំណូលក្នុងចន្លោះ ១,៧លានដុល្លារ ទៅ២,៤លានដុល្លារអាមេរិក សម្រាប់ការសម្ដែងមួយរឿងៗ។
សម្រាប់ការសម្ដែងភាពយន្តភាគតាមទូរទស្សន៍វិញ ចំណាត់ថ្នាក់ទី១ គឺតារាសម្ដែង Sun Li ដែលអាចរកចំណូលបានជាង ១៤ម៉ឺនដុល្លារ ក្នុងការសម្ដែងរឿងមួយភាគៗ។ តារាសម្ដែង Yao Di ជាប់ចំណាត់ថ្នាក់លេខពីរ អាចរកចំណូលបានជាង ១៣ម៉ឺនដុល្លារ ក្នុងមួយភាគ និងតារាសម្ដែង Cecilia Cheung ជាប់ចំណាត់ថ្នាក់លេខ៣ អាចរកចំណូលបានជិត ១៣ម៉ឺនដុល្លារ ក្នុងមួយភាគ។
ចំណែកតារាសម្ដែង Fan Bing Bing គេមិនបានដឹងថានាងស៊ីថ្លៃប៉ុន្មាននោះទេក្នុងការសម្ដែងមួយភាគៗ ប៉ុន្តែសម្រាប់ការសម្ដែង រឿង "The Empress of China” ដែលជាភាពយន្តភាគចំណាយដើមទុនច្រើនបំផុតនៅប្រទេសចិននោះ Fan Bing Bing បានទារថ្លៃជិត ៥លានដុល្លារសម្រាប់ការសម្ដែងរឿងមួយចប់ ៕
Maggie Cheung
<Zhang Ziyi
<Zhao Wei
<Zhou Xun
<Sun Li
<Yao Di
<Cecilia Cheung
<Fan Bing Bing
ចុចអាន៖កុំកុំ នឹងសហការថត ៣រឿងទៀត
ប្រែសម្រួល៖ វ៉ាន់ថន ប្រភព៖shanghaiist