កុំកុំ នឹង​សហការ​ថត ៣រឿង​ទៀត

  • 2015-01-13 13:59:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

 

បើ​យោង​តាម​ព័ត៌មាន​ច្បាស់​ការ​មួយ​ឱ្យ​ដឹង​ថា​ថ្មីៗ​នេះ កុំកុំ (Donnie Yen) និង​តារា​ល្បីៗ​មួយ​ចំនួន​ទៀត បាន​ចូល​រួម​ញាំអាហារ​ពេល​ល្ងាច​គម្រប់ខួប ផលិតកម្ម Pegasus Entertainment របស់​លោក Raymond Wong។ បន្ទាប់​ពី​ទទួល​ទាន​អាហារ Wong បាន​ប្រកាស​ថា ផលិត​កម្ម​​នឹង​សហការ​ជាមួយ កុំកុំ ក្នុង​ខ្សែភាពយន្ត Ip Man 3 <葉問3>, Wesley <衛斯理> និងThe Seven Weapons <七武器>។

 

កំពូល​តារា​ក្បាច់គុន ​កុំកុំ​ និយាយ​បង្ហាញ​ថា Ip Man 3 នឹង​ចាប់​ផ្ដើម​ថត​នៅ​ទីក្រុង​សៀងហៃ​ឆាប់ៗ​នេះ។ ចំណែក​លោក Louis Fan ដែល​សម្ដែង​ក្នុង​រឿង Ip Man and Ip Man 2 ដែរ​នោះ មិន​ដឹង​ថាលោក​​នឹង​ចូល​សម្ដែង​ដែរ​ឬ​អត់​ទេ។ តារា​ប្រុស​រូបនេះ​ប្រាប់​​​ទាំងលេង​សើច​ថា លោក​ត្រូវ​ទៅនិយាយ​ជាមួយ Wong ហើយ​ណែនាំ​ខ្លួន​ឯង។

 

ដោយឡែក​មិត្តស្រី​របស់ Fan ឈ្មោះ JJ Jia ក៏​បាន​ឱ្យ​ដឹង​ថា នាង​ក៏​ចង់​និយាយ​ជាមួយ Wong ដែរ ប៉ុន្តែ​នាងមិន​ទាន់​បាន​រៀបចំ​ខ្លួន​សម្រាប់​ការ​សម្ដែង​នៅ​ឡើយ៕

 

 

កុំកុំ​ម៉ាស្សា​ឲ្យ​ប្រពន្ធ​​យ៉ាង​រីករាយ

 

តារា​ចិន​ល្បី​ៗ ៦​រូប ដែល​មាន​ប្រពន្ធ​ជា​កំពូល​អ្នក​មាន

 

 

 

​​ ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ jaynestars