​ធ្លាយ​រូបភាព​ Windows 10 ​លើ​ទូរសព្ទ​ មុន​ថ្ងៃ​ប្រកាស​ផ្លូវការ​ខាន​ស្អែក

  • 2015-01-19 16:50:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Microsoft កំពុង​ញាប់​ដៃ​ញាប់​ជើង​ក្នុង​ការ​ច្របាច់​បញ្ចូល Windows ​OS នៅ​លើ​កុំព្យូទ័រ​ និង​ Smartphone ឲ្យ​ទៅ​ជា OS តែ​មួយ​រួម​គ្នា ស្រាប់​តែ​ពេល​​នេះ​​មាន​រូបភាព​បែក​ធ្លាយ​ Windows 10 បំពាក់​លើ​ Smartphone  ចេញ​ពី​ប្រទេស​ចិន​។

 

 

 

 

រូបភាព​ដែល​បែក​ធ្លាយ​នេះ​ បង្ហាញ​ពី​ Start Menu អម​ទៅ​ដោយ​រូបភាព Background នៅ​ពី​ក្រោយ​ដូចគ្នា​ទៅ​នឹង​កុំព្យូទ័រ និង​ Settings​ ដែល​បាន​បក​ប្រែ​ទៅ​ជា​ភាសា​អង់គ្លេស​​។ ​នេះ​គ្រាន់​តែ​ជា​រូបភាព​លេច​​ចេញ​ពី​បណ្ដាញ​សង្គម​ចិន​ Weibo​​ ​ប៉ុណ្ណោះ។ នៅ​ថ្ងៃ​ទី ២១​ មករា​ ខាន​ស្អែក​ Microsoft  នឹងបង្ហាញ​ Windows Phone 10 ឲ្យ​សាធារណ​ជន​បាន​ឃើញ​។ អ៊ីចឹង​មាន​តែ​ចាំ​តាម​ដាន​ទាំង​អស់​គ្នា ថា​តើ Windows 10 សម្រាប់​ទូូរសព្ទ​នឹងមាន​ User Interface យ៉ាង​ម៉េច?

 

 

ចុះ​បើ Windows Phone 10 បែប​នេះ​មែន ប្រិិយមិត្ត​​ពេញ​ចិត្ត​អត់?

 

អាន៖ ទៀត​ហើយ! Nokia N1 លក់​ដាច់​អស់​​ពី​ស្តុក​ត្រឹម​​ប៉ុន្មាន​នាទី​សោះ

 

ប្រែ​សម្រួល៖ ប៉ែត ផាន់និត ប្រភព៖ ​​technobuffalo

អត្ថបទថ្មី