Irina Shayk ​បញ្ជាក់​ថា​ពិត​ជា​បែក​ CR7 មែន ​តែ​មិន​​មែន​មក​ពី​មូលហេតុ​គ្រួសារ​ទេ

  • 2015-01-19 23:34:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រី​ស្រស់ Irina Shayk ​បាន​បញ្ជាក់​ថា​រូប​នាង​ពិត​ជា​បែក​គ្នា​ជាមួយ Ronaldo ​មែន​ប៉ុន្តែ​មូលហេតុ​នៃ​ការ​បែក​គ្នា​នេះ​មិន​មែន​មក​ពី​គ្រួសារ​កីឡាករ​រូប​នេះ​ទេ។

 

 

អ្នក​តំណាង​របស់​តារា​បង្ហាញ​ម៉ូត​រុស្ស៊ី​រូប​នេះ​បាន​​ប្រាប់​ទៅ​កាសែត Page Six ​ថា៖ “Irina ​ពិត​ជា​បែក​គ្នា​ជាមួយ Ronaldo ​ពិត​មែន ប៉ុន្តែ​មូលហេតុ​​​ការ​បែក​គ្នា​នេះ​មិន​មែន​មក​ពី​បញ្ហា​គ្រួសារ​នោះ​ទេ ជា​ពិសេស​រឿង​តារា​ស្រី​រូប​នេះ​ឈ្លោះ​គ្នា​ជាមួយ​ម្ដាយ Cr7 ​នោះ​គឺ​កាន់​តែ​មិន​ពិត​ថែម​ទៀត​។ ពួកគេ​ទាំង​ពីរ​នាក់​នេះ (Irina ​និង​ម្ដាយ Ronaldo)​ ស្រលាញ់​គ្នា​ខ្លាំង​ណាស់ មិន​ដែល​មាន​រឿង​ដូច​ដែល​កាសែត​ចេះ​តែ​ចុះផ្សាយ​នោះ​ទេ”។ យ៉ាង​ណា​មិញ អ្នក​តំណាង​ Irina ​ដែល​បាន​ចេញ​មក​អះអាង​​នេះ ​ក៏​មិន​ប្រាប់​ពី​មូលហេតុ​ពិត​ប្រាកដ​ដែល​ធ្វើ​ឱ្យ​ចំណង់​ស្នេហ៍​ជិត​៥​ឆ្នាំ​របស់​ម្ចាស់​ពាន Ballon d'Or ​៣​សម័យ​ និង​ស្រី​ស្អាត​មុខ​ស្រស់​អាយុ​២៩​ឆ្នាំ​ខាង​លើ​នេះ​បែក​បាក់​គ្នា​ឱ្យ​ប្រាកដ​នោះ​ដែរ។

 

Irina Shayk

 

គ្រួសារ​ Ronaldo

 

មួយ​វិញ​ទៀត​នោះ កាសែត Page Six ​ខាង​លើ​ក៏​បាន​ស្នើ​ទៅ​កីឡាករ​ Ronaldo ​រួច​រាល់​ហើយ​ដែរ ឱ្យ​មាន​សន្និសីទ​កាសែត​មួយ​បញ្ជាក់​ពី​រឿង​រ៉ាវ​បែក​បាក់​ស្នេហា​នេះ ។ សូម​រង់ចាំ​ត​ភាគ​រឿង​នេះ​ទាំង​អស់​គ្នា ខណៈ​ដែល​ខាង​ស្រី​ចេញ​មក​បញ្ជាក់​ថា​បែក​បាក់​មែន ប៉ុន្តែ​ខាង​ប្រុស Ronaldo ​វិញ​មិន​ទាន់​បាន​ចេញ​មក​អះអាង​អ្វី​នៅ​ឡើយ​នោះ។

 

សូម​រំលឹក​បន្តិច​ថា រឿង​រ៉ាវ​​ Ronaldo ​បែក​បាក់​ជាមួយ​សង្សារ​របស់​គេ​នេះ​គឺ​បែក​ធ្លាយ​នៅ​ពេល​ដែល​ Irina ​មិន​បាន​ទៅ​ចូល​រួម​អបអរ​​ពេល​កីឡាករ​វ័យ​២៩​ឆ្នាំ​រូប​នេះ​ឈ្នះ​ពាន​ Ballon d’Or ​និង​មួយ​ទៀត​នោះ​ រូប​នាង​បាន​ Unfollow ​ទំព័រ​ Twitter ​របស់​អតីត​កីឡាករ Man Utd ​រូប​នេះ។ គូ​ស្នេហ៍​មួយ​គូ​នេះ​មាន​ទំនាក់ទំនង​ស្អិតល្មួត​អស់​ពេល​ជិត​៥​ឆ្នាំ​មក​ ហើយ Irina ជា​នារី​ដែល​ដែល Ronaldo ទាក់ទង​បាន​យូរ​​ជាង​គេ៕

 

ចុចអាន៖កូន Ronaldo ​ក្លាយ​ជា​តារា​ល្បី​​លើ​ Internet

 

​ប្រែ​សម្រួល៖ មុន្នី​ រម្យ ប្រភព៖ 101greatgoals , metro