Setup Windows ២ ហើយមិនដំណើរការ Sabay មានវិធីទៀត!
- 2015-01-20 17:19:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Setup Windows ២ ហើយមិនដំណើរការ Sabay មានវិធីទៀត!
ចន្លោះមិនឃើញ
ពេលនេះប្រិយមិត្តអស់កង្វល់ពីការដំឡើង Windows ចំនួន ២ នៅលើកុំព្យូទ័រតែមួយ ក្រោយពីដំឡើងរួចមិនដំណើរការទៀត។ Sabay បានផ្សាយរបៀបដំឡើង Windows ចំនួន ២ លើម៉ាស៊ីនតែមួយឱ្យដំណើរការបានទាំងពីររួចមកហើយកាលពីសប្ដាហ៍មុន ដែល Setup Windows 8 រួចទើប Windows 7 ចុងក្រោយ។ តែប្រសិនបើដំឡើងមិនដំណើរការមួយពោលគឺពុំមាននូវជម្រើស Boot ឱ្យប្រិយមិត្តរើស ចូលទៅកាន់ Windows មួយទៀតទេ ដូចនេះ Sabay នឹងបង្ហាញពីរបៀបធ្វើឱ្យអាចដំណើរការបានទាំងពីរ។
ដើម្បីចូលទៅកាន់ជម្រើសនៃ Windows ទាំងពីរខណៈពេល Boot កុំព្យូទ័រ ដូចនេះមានកម្មវិធីមួយឈ្មោះថា EasyBCD សម្រាប់កែ Boot។
ចុចអាន៖ Setup Windows ២ លើម៉ាស៊ីនតែមួយ ងាយៗអាចសាកល្បងធ្វើបាន
សូមប្រិយមិត្តមើលជំហានខាងក្រោម៖
ដំបូងត្រូវមានកម្មវិធី EasyBCD នៅលើ Windows មួយក្នុងចំណោមពីរ Windows ដែលទើបបានដំឡើង។ តែបើមិនទាន់មានប្រិយមិត្តអាច ចុចត្រង់នេះ... ដើម្បីទាញយកដោយឥតគិតថ្លៃ ជាមួយទំហំ 1.6MB។
១. ចុចលើប៊ូតុង Add New Entry នៅផ្នែកខាងឆ្វេង រួចហើយត្រង់ផ្នែក Operating Systems សូមចូលទៅ Windows Tab។
២. នៅត្រង់ប្រអប់ Type សូមជ្រើសរើសជំនាន់ Windows ដែលក្នុងនោះមានដូចជា៖
បញ្ជាក់៖ ត្រូវប្រាកដថាត្រឹមត្រូវហើយឫ នៅពេលដែលជ្រើសរើសថាចូលទៅកាន់ Windows មួយទៀតជា Windows ប្រភេទណា។
៣. បន្ទាប់ពីជ្រើសរើសហើយ ផ្នែក Type គឺចេញឈ្មោះប្រភេទ Windows តែម្ដង។ ឫមួយក៏ប្រិយមិត្តអាចវាយបញ្ចូលឈ្មោះ Windows ដែលចង់ដាក់ដោយខ្លួនឯងនៅត្រង់ Name ក៏បាន។
៤. រួចហើយ ចុចលើប៊ូតុង Add Entry
៥. ក្រោយមកទៀតចុចលើប៊ូតុង BCD Deployment និងរើសយក Install the Windows Vista/7 bootloader to the MBR ហើយចុចលើប៊ូតុង Write MBR ជាការស្រេច។
៦. បន្ទាប់មកបិទកម្មវិធី EasyBCD ហើយ Restart Windows ជាការស្រេច។ នៅពេលនេះ ប្រិយមិត្តនឹងបានឃើញជម្រើស Windows ពីរគឺ Windows 7 ផង និង Windows 8។
ចំណាំ៖ មិនថា Windows ប្រភេទណាទេគឺអាចប្រើបានទាំងអស់។
ដោយ៖ ដារ៉ាឆានី