Monin កម្មវិធី​បង្រៀន​ធ្វើ​ភេសជ្ជៈ​ដ៏​សំបូរ​បែប សាមញ្ញ​ៗ​អាច​រៀន​ធ្វើ​ដោយ​ខ្លួន​ឯង

  • 2015-01-20 16:54:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Monin ជា​កម្មវិធី (App) ដ៏​​គួរ​ឲ្យ​ចាប់​អារម្មណ៍​ សម្រាប់​​ប្រិយមិត្ត​​ដែល​​នឹក​ចង់​ចេះ​ពី​វិធី​​ធ្វើ​ភេសជ្ជៈ​នានា​ ឬ Cocktail (ស្រា​ក្រឡុក) ​ដោយ​ខ្លួន​ឯង ដោយ​ក្នុង​កម្មវិធី​នេះ​នឹង​បង្ហាញ​ពី​របៀប​ធ្វើ​​​ភេសជ្ជៈ​​ទៅ​តាម​ក្បួន​ខ្នាត​ត្រឹមត្រូវ​ ​ដែល​ប្រិយមិត្ត​អាច​សិក្សា​ស្វែង​យល់​និង​រៀន​ធ្វើ​យ៉ាង​រីករាយ។

 

លោក វ៉ា វាន់ថាត់ បុគ្គលិក​នៅ​ក្រុមហ៊ុន Kofi បាន​ឲ្យ​ដឹង​ថា Monin អាច​បង្រៀន​ប្រិយមិត្ត​ឲ្យ​ចេះ​ពី​វិធី​ធ្វើ​ភេសជ្ជៈ​ផ្សេងៗ​​។ ក្នុង​​កម្មវិធី​នេះ​មាន​​បង្រៀន​ពី​របៀប​ធ្វើ​ដូចជា ​ការ​ចេះ​ប្រើប្រាស់​គ្រឿង​ផ្សំ​​តាមក្បួនខ្នាត​​ច្បាស់លាស់​ ជាមួយ​ជម្រើស​ភេសជ្ជៈ​ជា​ច្រើន​ប្រភេទ​ដែល​ប្រិយមិត្ត​​​អាច​រៀន​អនុវត្ត​ដោយ​ខ្លួន​ឯង។

 

លោក​ថា កម្មវិធី​ Monin ​ប្រមូល​ផ្តុំ​ប្រភេទ​ភេសជ្ជៈ​រាប់​រយ​មុខ និង​មាន​ការ​បែងចែក​ប្រភេទ​ភេសជ្ជៈ​ដែល​​មាន​ការ​ពេញ​និយម​ទៅ​តាម​រដូវ​កាល​ទៀត​ផង​ ។

 

http://youtu.be/aOluRg_0tvo

 

កម្មវិធី​ Monin បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន Monin របស់​បារាំង និង​ត្រូវ​បាន​គេ​ប្រើប្រាស់​នៅ​ជុំវិញ​ពិភពលោក។ កម្មវិធី​នេះ​ប្រិយមិត្ត​អាច​ទាញ​ប្រើប្រាស់​ដោយ​សេរី​នៅ​លើ Android និង iOS ដោយ​មាន​ពីរ​ភាសា​គឺ​ភាសា​បារាំង​និង​អង់គ្លេស។

 

ព័ត៌មាន​បន្ថែម​ទាក់ទង​លោក វាន់ថាត់ តាម​លេខ​ទំនាក់ទំនង ០៦៩ ៦៦៦ ៤២២៕

 

អត្ថបទ៖ ប៊ុណ្ណារ៉ា