Pique និង Shakira ស្វែងរកថវិកាឱ្យ Unicef
- 2015-01-20 16:51:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Pique និង Shakira ស្វែងរកថវិកាឱ្យ Unicef
ចន្លោះមិនឃើញ
កីឡាករ Pique និងសង្សារ Shakira បានចេញមកផ្សព្វផ្សាយពីមូលនិធិមួយដែលបានបង្កើតដោយពួកគេទាំងពីរផ្ទាល់ តាំងពីឆ្នាំ២០១៣ មានឈ្មោះថា World Baby Shower សម្រាប់ជួយរកសម្ភារៈ ក៏ដូចជាថវិកាខ្លះដល់អង្គការ UNICEF សម្រាប់ជួយដល់កុមារ និងស្រ្ដីមានផ្ទៃពោះនៅឆ្នាំ២០១៥នេះ។
ក្នុងកម្មវិធីផ្សព្វផ្សាយនេះដែរ តារាចម្រៀង Shakira បានពន្យល់ពីហេតុផលដែលរូបគេបង្កើតមូលនិធិនេះថា៖ “ពេលនេះពួកយើងកំពុងរៀបចំខ្លួនទទួលកូនទី២ ហើយយើងក៏ចង់ជួយក្មេងៗនៅជុំវិញពិភពលោកនេះដែរ ដើម្បីឱ្យពួកគេមានឱកាសបានឃើញមុខគ្រួសាររបស់គេក៏ដូចជាមានសុខភាពល្អ។ យើងចង់ឱ្យឪពុកម្ដាយទាំងអស់មានអារម្មណ៍ដូចពួកយើងដែរ ដើម្បីបានជួយដល់ស្រ្តីមានផ្ទៃពោះផ្សេងទៀតដែលកំពុងមានជីវភាពខ្វះខាត និងកុមារដែលមិនមានអាហារូបត្ថម្ភគ្រប់គ្រាន់”។
ចំពោះរឿងស្វែងរកជំនួយនេះដែរ តារាចម្រៀងវ័យ៣៧ឆ្នាំរូបនេះ ក៏បានប្រកាសនៅលើបណ្ដាញសង្គម Facebook របស់គេដែលមានអ្នកគាំទ្ររហូតដល់ទៅជាង១០៦លាននាក់ផងដែរថា ប្រសិនបើមាននរណាអាចផ្ដល់ជាសម្ភារៈ និងថវិកាអ្វីនោះអាចទាក់ទងមករូបនាងផ្ទាល់បាន ឬផ្ដល់ឱ្យទៅខាងអង្គការ UNICEF តែម្ដងក៏បាន។
មូលនិធិ World Baby Shower នេះត្រូវបានបង្កើតឡើងដោយ Pique និង Shakira នៅអំឡុងខែមករាទៅកុម្ភៈឆ្នាំ២០១៣ ពោលគឺពេលដែលពួកគេទាំងពីរមានកូនដំបូងឈ្មោះ Milan ។ ខណៈដែលរយៈពេល២ឆ្នាំមកនេះមូលនិធិមួយនេះបានផ្ដល់ជំនួយក៏ដូចជាសម្ភារៈខ្លះដល់កុមារ ៨០០០០នាក់មកហើយ៕
ចុចអានការចុះកុងត្រាសាហាវបំផុតទាំង៨ក្នុងប្រវត្តិសាស្រ្ដ WWE
ប្រែសម្រួល៖ មុន្នី រម្យ ប្រភព៖ dailymail