តោះ​មើល​ក្រុម​ណា​ខ្លះ​ធ្លាប់​លើក​ពាន​​ Hun Sen Cup ៨​ឆ្នាំ​កន្លង​មក?​

  • 2015-01-20 22:06:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​គាំទ្រ​ជា​ច្រើន​បាន​ដឹង និង ​បាន​អាន​​​ព័ត៌មាន​ជា​ច្រើន​​ទាក់ទង​នឹង​ពាន​រង្វាន់​សម្តេច​ ហ៊ុន សែន ​ ដែល​គេ​ប្រៀប​​ប្រដូច​ទៅ​នឹង​​ FA Cup ​នៅ​អង់គ្លេស​​ ឬ​ ជា​ពាន​​​លំដាប់​ទី​ពីរ​​​នៅ​កម្ពុជា​ បន្ទាប់​ពី​ មិត្តហ្វូនខេមបូឌានលីក។ ប្រិយមិត្ត​​ដែល​មិន​ទាន់​ស្គាល់​ច្បាស់​អាច​ស្វែង​យល់​​នៅ ​Sabay ឥឡូវ​នេះ​​ដើម្បី​ជា​ទុន​មួយ​​ដើម្បី​ឆ្ពោះ​ទៅ​​រក​ការ​គាំទ្រ​ពេញ​ទំហឹង​ ចំពោះ​វិស័យ​បាល់ទាត់​ជាតិ។

 

ពាន​រង្វាន់ Hun Sen Cup បាន​​កកើត​ដំបូង​ក្នុង​​ឆ្នាំ​២០០៧​ដែល​នោះ​មាន​ក្រុម​ចំនួន​ ២៨​ ទូទាំង​ប្រទេស​ចូល​រួម​ប្រកួត​ប្រជែង។ ពាន​រង្វាន់​​នេះ​បាន​កើត​ឡើង​ក្រោយ​ពេល​ ឯកឧត្ដម​ សៅ សុខា​ ​​​ត្រូវ​បាន​​បោះ​ឆ្នោត​ឲ្យ​ជាប់​ជា​ប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​នា​ឆ្នាំ​២០០៦។

ក្រុម​ប៉ូលិស​ជា​ជើង​ឯក​ឆ្នាំ​២០១៤

 

ការ​ប្រកួត​នា​ឆ្នាំ​២០០៧​ ​គឺ​ធ្វើ​ឡើង​ដោយ​ជម្រុះ​​តាម​ពូល​ រហូត​ដល់​វគ្គ​ចាញ់​ធ្លាក់(Knock out)​។ ទី​បំផុត​ ក្រុម​​ ខេមរាកីឡា​​ គឺ​ជា​ក្រុម​ដំបូង​គេ​ដែល​បាន​ឈ្នះ​ ពាន​​នេះ​​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្លិប​ មុន​ពេល​ក្លិប​​ដក​ខ្លួន​ចេញ​​ពី​ពិភព​បាល់ទាត់​​ជាតិ​នៅ​ឆ្នាំ​២០១១​ ដោយ​សារ​តែ​វិបត្តិ​ហិរញ្ញវត្ថុ។

 

ប្រវត្តិ​ជយលាភី​ពាន​រង្វាន់ Hun Sen Cup ពី​ឆ្នាំ​២០០៧​ដល់​២០១៤

ឆ្នាំ

ជើង​ឯក

លទ្ធផល

ជើង​ឯក​រង

លេខ​៣

លទ្ធផល

លេខ​៤

២០០៧ ខេមរាកីឡា -(-២​pen) ណាហ្គាខប ភ្នំពេញ​ក្រោន - បៀលប្រាយ

Fair Play: BBU, កីឡាករ​ស៊ុត​បញ្ចូល​ទី​ច្រើន: ហុក សុជីវ័ន

២០០៨​ ភ្នំ​ពេញ​ក្រោន - ​ ព្រះ​ខ័ន្ធរាជ បៀលប្រាយ -​ ខេមរាកីឡា

Fair Play: ព្រះខ័នរាជ,​​កីឡាករ​ស៊ុត​បញ្ចូល​ទី​ច្រើន សុក ច័ន្ទរស្មី, ​អ្នក​ចាំ​ទី​ល្អ អ៊ុក ម៉ិច​

២០០៩​ ភ្នំពេញ​ក្រោន - ណាហ្គាខប ព្រះ​ខ័ន្ធ​រាជ -០​ ភុជង្គនាគ

Fair Play: ភុជង្គនាគ,​​កីឡាករ​ស៊ុត​បញ្ចូល​ទី​ច្រើន គួច សុកុម្ភៈ, ​អ្នក​ចាំ​ទី​ល្អ​ ហែម ស៊ីម៉ៃ

២០១០ ការពារ​ជាតិ - ភ្នំពេញ​ក្រោន ព្រះខ័នរាជ - ២​ ណាហ្គាខប

Fair Play: ​ព្រះខ័នរាជ,​​ អ្នកស៊ុត​បញ្ចូល​ទី​ច្រើន គួច សុកុម្ភៈនិងស្រី វាសនា, ​ចាំ​ទី​ល្អ ប៉េង ប៊ុនឆាយ​

២០១១ ព្រះខ័នរាជ -​ បៀលប្រាយ ណាហ្គាខប -០​ ការពារជាតិ

Fair Play: ​​ការពារជាតិ,​​កីឡាករ​ស៊ុត​បញ្ចូល​ទី​ច្រើន ឃួន ឡាបូរ៉ាវី, ​អ្នក​ចាំ​ទី​ល្អ អ៊ុក ម៉ិច

២០១២ ព្រះខ័នរាជ -១​ (AET) ណាហ្គាខប​ ប៉ូលិស​ -០​ ឆ្លាមសមុទ្រ

Fair Play: ​ណាហ្គាខប, ​​កីឡាករ​ស៊ុត​បញ្ចូល​ទី​ច្រើន ឃួន ឡាបូរ៉ាវី, អ្នក​ចាំ​ទី​ល្អ សរ សុភា

២០១៣

ណាហ្គាខប

-(AET) ការពារ​ជាតិ​ ភ្នំពេញ​ក្រោន ៣​- គីរីវង់​
Fair-Play: ភ្នំពេញ​ក្រោន ​, កីឡាករ​ស៊ូត​បញ្ចូល​ទី​ច្រើន: ចាន់ វឌ្ឍនាកា​ , អ្នក​ចាំ​ទី​ល្អ:​​ ផន រតនា​
២០១៤ ប៉ូលិស -០​ បៀលប្រាយ បឹងកេត -០​ ណាហ្គាខប
Fair-Play: ​ក្រុម​​បឹង​កេត, កីឡាករ​ស៊ូត​បញ្ចូល​ទី​ច្រើន: ឃួន​ ឡាបូរ៉ាវី, អ្នក​ចាំ​ទី​ល្អ:​ ប្រាក់​ ភារុណ
 

ព្រឹត្តិការណ៍​ពាន​រង្វាន់ ហ៊ុន សែន សម្រាប់​រដូវ​កាល​នេះ​ នឹង​ចាប់​ផ្តើម​ប្រកួត​​នៅ​ថ្ងៃ​ស្អែក ​ទី​២១ ខែ​មករា ឆ្នាំ​២០១៥ និង​ត្រូវ​បញ្ចប់​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០១៥​៕

អត្ថបទ៖ ឆន ទិត្យ