ញាក់សាច់! ផាត់មុខរួច កែបន្តិច ក្លាយជារាជនីសម្រស់
- 2015-01-20 22:14:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ញាក់សាច់! ផាត់មុខរួច កែបន្តិច ក្លាយជារាជនីសម្រស់
ចន្លោះមិនឃើញ
សម័យនេះ មានមនុស្សមិនតិចនាក់ទេ ដែលចាញ់បោកសម្រស់គ្នាតាមរយៈរូបបង្ហោះលើហ្វេសប៊ុក ដោយសារការផាត់មុខ ឬកែកុនខុសពីធម្មជាតិ។ មនុស្សមុខអាក្រក់ក៏អាចប្រែខ្លួនជាទេពអប្សរ ធ្វើឲ្យអ្នកខ្លះខកចិត្តបោកខ្លួន ព្រោះខុសពីការស្រមៃមុនបានជួបផ្ទាល់។
ដើម្បីឲ្យកាន់តែច្បាស់ នារីម្នាក់នៅប្រទេសចិន បានបង្ហោះរូបថតរបស់ខ្លួនមុនពេលផាត់មុខ កែ Photoshop និងរូបភាពក្រោយពេលកែរួច ចូលក្នុងបណ្ដាញទំនាក់ទំនងសង្គម មើលទៅខុសគ្នាស្រឡះដូចមនុស្សពីរនាក់ផ្សេងគ្នា។
នាងបានពាក់រោមភ្នែកក្លែងក្លាយ និងពាក់លែនក្នុងភ្នែក ដើម្បីតុបតែងមុខតាមការពេញនិយមនៅតាមបណ្ដាលប្រទេសផ្សេងៗដូចជា ចិន កូរ៉េខាងត្បូង និងជប៉ុនជាដើម។ លើសពីនេះ នាងថែមទាំងប្រើកម្មវិធីកែរូប ប្ដូរពណ៌ស្បែក និងទាញចង្កាឲ្យស្រួចទៀតផង។
ចុចអាន៖ ស្រីស្អាតមុខដូចតុក្កតារបស់ចិនធ្វើឲ្យប្រុសៗនៅកូរ៉េវង្វេងវង្វាន់
ដោយ៖ គង់ វិសាល
ប្រភព៖ shanghaiist