តាម​ពិត កំពូល​អ្នក​ថត​ត្រូវ​ខ្លាឃ្មុំ​ដេញ គឺ​ជា​រូប​កាត់ត

  • 2015-01-21 17:52:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូប​ថត​មនុស្ស ៤​នាក់ ត្រូវ​ខ្លា​ឃ្មុំ​ដេញ​ពេល​កំពុង​ថត​រឿង​នៅ​តំបន់​ព្រៃ​មួយ បាន​ល្បីល្បាញ​យ៉ាង​ខ្លាំង​លើ​អ៊ីនធឺណិត ព្រោះ​មើល​ទៅ​គួរ​ឲ្យ​ចង់​សើច ហើយ​មាន​មនុស្ស​ជា​ច្រើន​បាន​ចែក​រំលែក​រូប​នេះ។ គ្មាន​នរណា​ម្នាក់​គិត​ថា​រូប​នេះ​ត្រូវ​កាត់​ត​ឡើយ ដោយសារ​សកម្មភាព​ដែល​ពួក​គេ​រត់ មើល​ទៅ​ដូច​ជា​ពិតៗ​ជាក់​ស្ដែង។

 

រូបថត​កាត់​ត​រួច

 

យ៉ាង​ណា​មិញ ពេល​នេះ​មាន​មនុស្ស​ម្នាក់ បាន​ចេញ​មុខ​មក​លាត​ត្រដាង​ការពិត​ថា រូប​ខាង​លើ​គឺ​ជា​រូប​កាត់​ត ក្នុង​គោល​បំណង​កម្សាន្ត​អារម្មណ៍​តែ​ប៉ុណ្ណោះ ប៉ុន្តែ​មិន​នឹក​ស្មាន​ថា​ល្បី​ទូទាំង​ពិភពលោក​បែប​នេះ​ឡើយ។

 

ម្ចាស់​ប្លុក​មួយ បាន​បញ្ជាក់​ថា លោក Tim Sparks ជា​ផលិតករ​ភាពយន្ត នៅ​រដ្ឋ Colorado សហរដ្ឋអាមេរិក បាន​ទាក់​ទង​មក​លោក​តាម Twitter ដើម្បី​គាស់​កកាយ​ពី​រឿង​រូប​ថត​នេះ។ លោក Sparks ​ជា​មនុស្ស​ដែល​មាន​ពុក​មាត់​ច្រើន​ជាង​គេ​នៅ​ក្នុង​រូប បាន​និយាយ​ថា រូប​នោះ​ថត​តាំង​ពី​ឆ្នាំ ២០១១​ម្ល៉េះ។ ​ពេល​នោះ លោក Sparks និង​ក្រុម​ការងារ​ផ្សេង​ទៀត​នៅ​ក្នុង​រូប កំពុង​ថត​ខ្សែ​ភាពយន្ត នៅ​តំបន់​ព្រៃ​មួយ ក្នុង​ក្រុង Salida រដ្ឋ Colorado។

 

 រូប​ពិត

 

​​​លោក Sparks ​បាន​បញ្ជាក់​បន្ត​ទៀត​ថា មិត្តភ័ក្ដិ និង​គ្រួសារ​របស់​ក្រុម​ការងារ​ទាំងអស់ ដឹង​ថា​ពួកគេ​កំពុង​នៅ​ក្នុង​ព្រៃ ដូច្នេះ​ហើយ​ក៏​រៀប​ចំ​ថត​រូប​ធ្វើ​ដូច​ជា​ខ្លា​ឃ្មុំ​ដេញ​ពិត​ៗ និង​បង្ហោះ​ចូល​ទៅ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដើម្បី​កម្សាន្ត​អារម្មណ៍។ បន្ទាប់មក រូប​នោះ​ចាប់​ផ្ដើម​បែក​ធ្លាយ​ទៅ​ដល់​បណ្ដាញ​សង្គម​ផ្សេង​ៗ​ទៀត រហូត​ល្បី​ខ្លាំង​ពេញ​អ៊ីនធឺណិត​ទូទាំង​ពិភពលោក៕

 

 ​ខ្លា​ឃ្មុំ​ដែល​គេ​បញ្ចូល​ក្នុង​រូបថត

 

រូប​ពេល​កំពុង​ថត​លេង

 

 ចុចអាន៖ កំពូល​មុខ Troll កំពុង​ល្បី​ខ្លាំង តាម​ពិត​ជា​អតីត​វីរបុរស​បាល់​បោះ​ចិន

ដោយ៖ គង់ វិសាល ប្រភព៖ factually
អត្ថបទពេញនិយម