គម្រប​សៀវភៅ "Selfish" របស់ Kim Kardashian ញាក់សាច់!

  • 2015-01-21 21:48:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ប្រកាស​ថា នឹង​ចេញ​សៀវភៅមួយ​ក្បាល ​កាល​ពីចុង​​ខែ​សីហាឆ្នាំ​២០១៤ ម្សិលមិញ​ Kim Kardashian ​បាន​​បង្ហាញ​រូបគម្របមុខហើយ គឺរូប Selfie បង្ហាញ​ល្វែង​លើ​របស់​នាង។ ​

 

 

ចំពោះ​​​រូបភាព​ដ៏​ទាញទាញ Kim ​បាន Tweet លើ​បណ្ដាញ Twitter ថា​ " មាន​មោទនភាពណាស់ ដែល​បាន​ចែករំលែក​គម្រប​សៀវភៅ Selfish ដែល​​នឹង​ចេញ​ផ្សាយ​នៅ​​​ខែ​ឧសភាខាងមុខ!"។ ក្រោយ​​បង្ហោះ​​ភ្លាម ក្រុម​អ្នកសារព័ត៌មាន​ បាន​យក​មក​ចុះផ្សាយ​ព្រោងព្រាត។

 

មាន​ ៣៥២​ទំព័រ "Selfish" ជា​សៀវភៅ​​​​ដែល​និយាយ​ពី​ការ​ថត​រូប​ Selfie ​របស់​ Kim ​​ជា​លក្ខណៈ​សិល្បៈ​ផ្ទាល់​តែ​ម្ដង ហើយ​វា​​ជា​កាដូ​​ដែលនាងជូន Kanye ​ជា​ស្វាមី ក្នុង​ថ្ងៃ​ទិវានៃ​សេចក្ដី​ស្រលាញ់។

 

Kim បាន​អរគុណ​ដល់​ស្វាមី និង​ក្រុម​ទាំងមូល ដែល​ជួយជ្រោមជ្រែង​បង្កើតឡើង។ នាង​សរសេរ​ថា​” អរគុណ​ក្រុម TY 2the Donda និងបង Kanye សម្រាប់​ការគាំទ្រ និង​ជួយ​រចនា​ឱ្យ​ចេញ​ជា​​​សៀវភៅ​នេះ"។ ប្រភព​ពី Yahoo បាន​ឱ្យ​ដឹង​ថា សៀវភៅ​នេះ​មាន​តម្លៃ​ប្រហែល​២០​ដុល្លារអាមេរិក៕

 

 

 

បុរស​ម្នាក់​ចំណាយ​លុយ​ជាង​១០​ម៉ឺន​ដុល្លារ កែ​មុខ​ឲ្យ​ដូច Kim Kardashian តែ​លទ្ធផល…

 

 

ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ Yahoo, accesshollywood

អត្ថបទថ្មី