ចិន​ដក​មន្ត្រី​មួយ​ចំនួន ក្រោយ​ឧប្បត្តិហេតុ​ជាន់​គ្នា​ស្លាប់​កាល​ចូល​ឆ្នាំ​សាកល ​

  • 2015-01-21 22:56:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មន្ត្រី​ចិន ៤​នាក់ ត្រូវ​ដក​តំណែង​បញ្ឈប់​ការងារ និង ៧​នាក់​ផ្សេង​ទៀត​រង​​ពិន័យ ក្រោយ​ឧប្បត្តិហេតុ​ជាន់​គ្នា​ស្លាប់​យ៉ាង​រង្គាល កាល​ថ្ងៃ​ឆ្លង​ឆ្នាំ​សាកល២០១៤ ឈាន​ចូល​ឆ្នាំ​២០១៥។ នេះ​បើ​តាម​ការ​សម្រេច​របស់​មន្ត្រី​ក្រុង​ស៊ាងហៃ ដែល​ប្រកាស​នៅ​ក្នុង​សន្និសីទ​កាសែត​ថ្ងៃ​នេះ។

 

 ប៉ូលិស​កំពុង​ជួយ​មនុស្ស​ដែល​នៅ​គរ​លើ​គ្នា

 

របាយការណ៍​ស៊ើប​អង្កេត ​ចេញ​ផ្សាយ​ដោយ​មន្ត្រី​រដ្ឋបាល​ក្រុង​ស៊ាងហៃ បាន​បង្ហាញ​ថា​ចលាចល​ជាន់​គ្នា​ស្លាប់​មនុស្ស​យ៉ាង​ច្រើន​នេះ បណ្ដាល​មក​ពី​បញ្ហា​សន្តិសុខ​សាធារណៈ និង​មន្ត្រី​ពាក់ព័ន្ធ ដែល​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ហេតុការណ៍​គ្រោះ​ថ្នាក់។

 

មន្ត្រី​ដែល​ត្រូវ​ដក​ចេញ​ពី​តំណែង​មាន​ទាំង ប្រធាន​បក្ស​កុម្មុយនិស្ត​ស្រុក អភិបាល​ស្រុក ប្រធាន​ផ្នែកសន្តិសុខ​សាធារណៈ​ស្រុក ព្រម​ទាំង​អធិការ​រង​ប៉ូលិស​ស្រុក។ ចំណែក​អ្នក​ដែល​ត្រូវ​ទទួល​ពិន័យ​​មាន មន្ត្រី​ក្នុង​វិស័យ​ទេសចរណ៍ មន្រ្តី​សន្តិសុខ​សាធារណៈ និង​មន្ត្រី​គ្រប់គ្រង​ក្រុង។

​​

ក្រុម​គ្រួសារ​ជន​រង​គ្រោះ​កំពុង​តវ៉ា

​​ ​​​ កាល​ពី​ថ្ងៃ​ឆ្លង​ឆ្នាំ​សាកល​២០១៤ ឈាន​ចូល ២០១៥ មនុស្ស ៣៦​នាក់ បាន​ស្លាប់ ៤៩​នាក់​ផ្សេង​ទៀត​រង​របួស ក្នុង​ឧប្បត្តិហេតុ​រត់​ជាន់​គ្នា នៅ​ក្នុង​ប្រទេស​ចិន។ ពេល​នោះ មូលហេតុ​ពុំ​ត្រូវ​បាន​គេ​ដឹង​ជាក់​លាក់​ទេ​ ប៉ុន្តែ​សារព័ត៌មាន​ក្នុង​ស្រុក​ខ្លះ​ចុះ​ថា​ បណ្ដាល​មក​ពី​ការ​បាច​លុយ​១០០​​ដុល្លារ​ក្លែងក្លាយ​ ចេញ​ពី​ឆាក​រៀប​ចំ​សម្រាប់​រាប់​ឆ្លង​ឆ្នាំ​ បណ្ដាល​ឲ្យ​មនុស្ស​ជា​ច្រើន​ប្រជ្រៀតគ្នា​រត់​ទៅ​រើស​ រហូត​មាន​ការ​ជាន់​គ្នា​ស្លាប់​បែប​នេះ។ ​​

 

ចុចអាន៖ ក្ដៅ​ៗ! ស្លាប់​៣៥​នាក់​ របួស​៤២​នាក់​ ជាន់​គ្នា​ពេល​ Countdown ​ឆ្លង​ឆ្នាំ​យប់​មិញ

 

ប្រែ​សម្រួល៖ គង់ វិសាល

ប្រភព៖ shanghaiist

អត្ថបទថ្មី