តារាល្បីណាខ្លះ រកចំណូលពីការប្រគំតន្ត្រីបានច្រើនជាងគេ នៅឆ្នាំ២០១៤?
- 2015-01-22 19:15:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារាល្បីណាខ្លះ រកចំណូលពីការប្រគំតន្ត្រីបានច្រើនជាងគេ នៅឆ្នាំ២០១៤?
ចន្លោះមិនឃើញ
ការលក់អាល់ប៊ុមតែមួយមុខ មិនអាចឲ្យតារាចម្រៀងល្បីៗលំដាប់ពិភពលោករកចំណូលបានរហូតដល់រាប់រយលានដុល្លារឡើយក្នុងមួយឆ្នាំៗ។ ប្រភពចំណូលធំមួយទៀតរបស់ពួកគេ គឺការប្រគំតន្ត្រីទេសចរណ៍។ ក្នុងចំណោមតារាចម្រៀងជាច្រើនដែលបានបញ្ចប់ការប្រគំតន្ត្រីទេសចរណ៍ចុងក្រោយនៅឆ្នាំ២០១៤ គេបានរកឃើញតារាចម្រៀង ១០រូប ដែលអាចរកចំណូលបានច្រើនជាងគេ ពីការប្រគំតន្ត្រីទេសចរណ៍នេះ។ ទស្សនាខាងក្រោមនេះទាំងអស់គ្នា ថាតើតារាចម្រៀង ឬក្រុមចម្រៀងមួយក្រុមណាអាចរកចំណូលបានច្រើនជាងគេ៖
១0. Bruno Mars៨៤លានដុល្លារ
នៅឆ្នាំ២០១៤ Bruno Mars បានទៅសម្ដែងចំនួន ៧៦ប្រទេស សម្រាប់ការផ្សព្វផ្សាយអាល់ប៊ុម " Unorthodox Jukebox”។ ការប្រគំតន្ត្រីទេសចរណ៍របស់ម្ចាស់បទ "Lazy Song” រូបនេះ មានឈ្មោះ "The Moonshine Jungle Tour” ដែលបានចាប់ផ្ដើមពីខែមិថុនា ឆ្នាំ២០១៣ រហូតដល់ខែតុលា ឆ្នាំ២០១៤។ សរុបការលក់សំបុត្រទាំងអស់បានចំនួន ៩៧៤ ៨១៧សន្លឹក ដោយតម្លៃសំបុត្រជាមធ្យមគឺ ៨៦ដុល្លារ។
៩. Paul McCartney៨៤,៥លានដុល្លារ
បើទោះជាមានវ័យ ៧២ឆ្នាំហើយក៏ដោយ ប៉ុន្តែតារាចម្រៀងអង់គ្លេស Paul McCartney នៅតែអាចរកចំណូលបានច្រើន ពីការប្រគំតន្ត្រី "Out There Tour” របស់ខ្លួនកាលពីឆ្នាំមុន។ ការប្រគំតន្ត្រីរបស់តារាចម្រៀង និងតន្ត្រីកររូបនេះ បានចាប់ផ្ដើមក្នុងខែឧសភា ឆ្នាំ២០១៣ ដល់ខែវិច្ឆិកា ឆ្នាំ២០១៤។ សរុបទាំងអស់ Paul McCartney បានប្រគំតន្ត្រីចំនួន ៣២ដង នៅទីក្រុងផ្សេងៗ នៅអាមេរិកខាងជើង អាមេរិកខាងត្បូង ប្រេស៊ីល និងជប៉ុន ជាដើម។
៨. Eagles ៨៦,៥លានដុល្លារ
ការប្រគំតន្ត្រី "The History of the Eagles Tour” របស់ក្រុម Eagles បានចាប់ផ្ដើមនៅឆ្នាំ២០១៣ រហូតដល់ឆ្នាំ២០១៤ ដោយបានប្រគំចំនួន ៦១លើក។ សំបុត្រចូលទស្សនាជាមធ្យមមានតម្លៃ ១៣៨ដុល្លារ។ ក្រោយពីបញ្ចប់ការសម្ដែងនៅអាមេរិកខាងជើង នៅឆ្នាំថ្មីនេះពួកគេនឹងទៅសម្ដែងនៅអូស្ត្រាលីម្ដង។
៧. Lady Gaga ៨៨,៧លានដុល្លារ
ការប្រគំតន្ត្រី "ArtRave” របស់ Lady Gaga សម្រាប់ផ្សព្វផ្សាយអាល់ប៊ុម "Artpop” បានចាប់ផ្ដើមពីខែឧសភា ដល់ខែវិច្ឆិកា ឆ្នាំ២០១៤ ដោយបានប្រគំចំនួន ៨៤ដង។ សំបុត្រចូលទស្សនាមានតម្លៃជាមធ្យមចំនួន ៩៣ដុល្លារ និងលក់ដាច់ជាង ៩សែនសន្លឹក។
៦. Michael Buble១០៥,១លានដុល្លារ
តារាចម្រៀងកាណាដា Michael Buble បានប្រគំតន្ត្រីចំនួន ១០៣លើក សម្រាប់ការប្រគំតន្ត្រីទេសចរណ៍ឈ្មោះ "To Be Loved Tour” នៅអឺរ៉ុប អាមេរិកខាងជើង និងនៅអាមេរិកខាងត្បូង។ តម្លៃសំបុត្រចូលទស្សនាការប្រគំតន្ត្រីរបស់តារារូបនេះជាមធ្យមគឺ ១០២ដុល្លារ។ នៅឆ្នាំ២០១៥នេះ Michael Buble នឹងបន្តសម្ដែងនៅអាហ្វ្រិក និងអាស៊ីវិញម្ដង។
៥. Beyonce និង Jay Z ១០៩,៧លានដុល្លារ
ក្នុងរយៈពេលពីរខែ ពីខែមិថុនា ដល់ខែសីហា ឆ្នាំ២០១៤ តារាចម្រៀងប្ដីប្រពន្ធ Jay Z និង Beyonce បានប្រគំតន្ត្រីទេសចរណ៍ "On the Run Tour” ២១លើក ដែលការប្រគំតន្រ្តីមួយលើកអាចរកចំណូលបានខ្ទង់ ៥លានដុល្លារ។ តម្លៃសំបុត្រជាមធ្យមសម្រាប់ការប្រគំតន្ត្រីរបស់ពួកគេគឺ ១១១ដុល្លារ។
៤. Katy Perry ១៥៣,៣លានដុល្លារ
ការប្រគំតន្ត្រី "The Prismatic Tour” របស់តារាចម្រៀង Katy Perry គឺជាការប្រគំតន្ត្រីដែលអាចរកចំណូលខ្ពស់បំផុតក្នុងចំណោមការប្រគំតន្រ្តីរបស់តារាចម្រៀងស្រីនៅឆ្នាំ២០១៤។ តារាចម្រៀងម្ចាស់បទ "Roar” បានសម្ដែងលើឆាកតន្ត្រីចំនួន ១០៦កន្លែង និងលក់សំបុត្រដាច់អស់លើសពី ១,៤លានសន្លឹក ដោយតម្លៃសំបុត្រជាមធ្យមគឺ ១០៨ដុល្លារ។ នៅឆ្នាំ២០១៥នេះ Katy Perry នឹងចាប់ផ្ដើមការប្រគំតន្ត្រីទេសចរណ៍ទៀត ចាប់ពីខែកុម្ភៈ។
៣. The Rolling Stones ១៦៥,១លានដុល្លារ
ក្រុមតន្ត្រី Rolling Stones ដែលល្បីល្បាញតាំងពីអំឡុងទសវត្ស ៦០ នៅតែទទួលបានការគាំទ្រខ្លាំងដដែលក្នុងការប្រគំតន្ត្រីពួកគេ កាលពីខែកុម្ភៈ ដល់ខែវិច្ឆិកា ឆ្នាំ២០១៤។ ក្នុងការប្រគំតន្ត្រីតែ ២៥លើក ពួកគេអាចរកចំណូលបានដល់ទៅ ១៦៥លានដុល្លារ ដោយតម្លៃសំបុត្រជាមធ្យមគឺ ១៩១ដុល្លារ។
២. Justin Timberlake ១៨៤,៧លានដុល្លារ
ការប្រគំតន្ត្រី " 20/20 Experience World Tour” របស់ Justin Timberlake បានចាប់ផ្ដើមពីខែវិច្ឆិកា ឆ្នាំ២០១៣ ដល់ថ្ងៃទី២ ខែមករា ឆ្នាំ២០១៥ ដោយបានប្រគំដល់ទៅ១០៣លើក។ សំបុត្រចូលទស្សនាជាមានតម្លៃជាមធ្យម ១១៧ដុល្លារ។
១. One Direction ២៨២,២លានដុល្លារ
ការប្រគំតន្ត្រី "Where We Are Tour" របស់ក្រុមចម្រៀងអង់គ្លេស One Direction បានបំបែកកំណត់ត្រាជាការប្រគំតន្ត្រីរកចំណូលបានខ្ពស់បំផុតនៅឆ្នាំ២០១៤។ ក្នុងការប្រគំតន្ត្រីចំនួន ៦៩លើក ពួកគេអាចលក់សំបុត្រអស់ជាង ៣លានសន្លឹក ដោយសំបុត្រមួយសន្លឹកមានតម្លៃជាមធ្យម ៨២ដុល្លារ ៕
ចុចអាន៖ប្រជុំម៉ូដរ៉ូបចិត្តល្អ អត់សំចៃដែលតារាល្បីហ៊ានស្លៀក ឆ្នាំ២០១៤
ប្រែសម្រួល៖ វ៉ាន់ថន ប្រភព៖ therichest