គ្រឿងទេសផ្ទះបាយ៦មុខជាឱសថដ៏ល្អចំពោះសុខភាព
- 2015-01-23 15:38:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រឿងទេសផ្ទះបាយ៦មុខជាឱសថដ៏ល្អចំពោះសុខភាព
ចន្លោះមិនឃើញ
ក្រៅពីប្រើប្រាស់សម្រាប់តែធ្វើម្ហូបអាហារ គ្រឿងទេសមួយចំនួនខាងក្រោមនេះ មានផលប្រយោជន៍ច្រើនដែលអ្នកអាចមិនធ្លាប់ដឹងពីមុនមក ។ គ្រឿងទេសទាំងនោះ អាចដោះស្រាយបាននូវបញ្ហាសុខភាព និងសម្ផស្សមួយចំនួន ដូចជា ក្អក ជាំមុខ មុន ជាដើម។ ចង់ដឹងច្បាស់ សូមមើលដូចខាងក្រោម៖
១. រមៀត
រមៀតគឺជាគ្រឿងទេសទូទៅបំផុតដែលបានប្រើប្រាស់នៅក្នុងផ្ទះបាយ។ រមៀតមានប្រយោជន៍ក្នុងការព្យាបាលជំងឺមហារីកសុដន់ មហារីកពោះវៀនធំ មហារីកសួត និងជំងឺមហារីកឈាម។ មិនត្រឹមតែប៉ុណ្ណោះគ្រឿងទេសប្រភេទនេះគេអាចព្យាបាលជំងឺផ្ដាសាយ ក្អក រលាកសន្លាក់ ស្បែកជាំ មុន និងជំងឺក្រពះបានទៀតផង។
២. ខ្ញី
ខ្ញីត្រូវបានទទួលស្គាល់ថាជាថ្នាំប្រឆាំងនឹងការរលាក ចុកឆ្អល់ ថ្នាំសម្លាប់មេរោគ ផ្ដាសាយ ក្អក ឬបញ្ហាផ្លូវដង្ហើម ក្ដៅខ្លួន ឈឺចាប់ពេលមានរដូវ។ ព្រមជាមួយគ្នានេះដែរ វាក៏ជាថ្នាំបំបាត់ការឈឺចាប់ធម្មជាតិដ៏មានឥទ្ធិពល និងលក្ខណៈសម្បត្តិពិសេសរបស់វាមួយទៀតជាថ្នាំប្រឆាំងនឹងវីរុស។
៣. ខ្ទឹមស
ខ្ទឹមសត្រូវបានប្រើក្នុងការព្យាបាលជំងឺហឺត ស្អក ក្អក មេរោគក្នុងត្រចៀក ឈឺចាប់ពេលមានរដូវ បន្ថយជាតិកូឡេស្តេរ៉ុល ការពារជំងឺដាច់សរសៃឈាមខួរក្បាល ស្រែង ឈឺពោះ ឈឺធ្មេញ និងជួយកាត់បន្ថយហានិភ័យជំងឺមហារីក និង បេះដូងជាដើម។ ខ្ទឹមសនេះក៏ផ្ទុកនូវវីតាមីន និងសារធាតុចិញ្ចឹមដូចជាប្រូតេអ៊ីន ប៉ូតាស្យូម កាល់ស្យូម ស័ង្កសីជាច្រើន។
៤. ទឹកឃ្មុំ
ទឹកឃ្មុំជាប្រភេទឱសថដែលមានគុណប្រយោជន៍ច្រើនយ៉ាងដូចជាប្រឆាំងមេរោគ ថ្នាំសម្លាប់មេរោគ ព្យាបាលក្អក រលាកបំពង់ក ត្រអក និងដំបៅក្រពះ ។ ទឹកឃ្មុំមានផ្ទុកផងដែរនូវវីតាមីនដ៏សំខាន់ជាច្រើន និងសារធាតុរ៉ែដូចជាម៉ាញ៉េស្យូម ប៉ូតាស្យូម កាល់ស្យូម កាល់ស្យូម ទង់ដែង ស្ពាន់ធ័រ និងស័ង្កសី។
៥. ខ្ទឹមបារាំង
ខ្ទឹមបារាំងមានលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាក ជាថ្នាំសម្លាប់ព្យាបាលជំងឺរលាកសួត ជំងឺហឺត ជំងឺទឹកនោមផ្អែម ក្រិនសរសៃឈាម ការឆ្លងមេរោគក្នុងក្រពះ រាករូស ផ្ដាសាយនិងក្អក។ វាក៏ជាប្រភពវីតាមីន C វីតាមីន B6 ក្រូមីញ៉ូម កាល់ស្យូម ជាតិសរសៃ អាស៊ីដហ្វូលិនិងវីតាមីន B1។
៦. ក្រូចឆ្មារ
ក្រូចឆ្មារត្រូវបានគេទទួលស្គាល់ថាមានលក្ខណៈសម្បត្តិអស្ចារ្យជួយបានបញ្ហាព្យាបាលជំងឺជាច្រើន ដូចជាប្រឆាំងអុកស៊ីតកម្ម រលាកសន្លាក់ ជំងឺរលាកសួត ទល់លាមក បញ្ហាធ្មេញ គ្រុនក្ដៅ ស្បែកក្បាលអង្គែ ឈឺសន្លាក់ឆ្អឹង លើសទម្ងន់ ជំងឺផ្លូវដង្ហើម អាសន្នរោគ គ្រោះក្នុងតម្រងនោមសំពាធឈាម ប្រឆាំងជំងឺមហារីកនិងបង្កើនប្រព័ន្ធភាពស៊ាំ។ ក្រូចឆ្មារមួយផ្លែ ផ្ទុកវីតាមីន C វីតាមីន B ផូស្វ័រ ប្រូតេអ៊ីន និងកាបូអ៊ីដ្រាត។
ចុចអាន៖ អត្ថប្រយោជន៍ដ៏អស្ចារ្យរបស់ក្រូចសើចចំពោះសុខភាព និងសម្រស់
ចុចអានអត្ថបទសុខភាព និងសម្រស់ជាច្រើនទៀត
ប្រែសម្រួល៖ទ្រី រ៉ាវី
ប្រភព៖greenyatrablog