Messi ​ថា​មិន​ចង់​ប្រជែង​នឹង​ Ronaldo ​ទេ គ្រា​ន់​តែ​ចង់​ឈ្នះ​ពាន​ប៉ុណ្ណោះ

  • 2014-10-03 20:00:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Lionel Messi ​បាន​បញ្ជាក់​ថា​​គោល​បំណង​ធំ​របស់​គេ​គឺ​ចង់​ឈ្នះ​ពាន​រង្វាន់​ជា​មួយ​ក្លិប​ Barcelona ​ច្រើន​ជាង​ការ​ប្រជែង​ជា​លក្ខណៈ​បុគ្គល​ជាមួយ​ Cristiano Ronaldo

 

Messi អបអរ​ក្រោយ​ស៊ុត​បញ្ចូល​ទី Real Madrid នា​ពេល​កន្លង​មក

 

ខ្សែ​ប្រយុទ្ធ​ម្ចាស់​ពាន​រង្វាន់​ Ballon d'Or ​៤​សម័យ​កាល​រូប​នេះ​បាន​និយាយ​ថា៖ “ខ្ញុំ​មិន​មាន​អារម្មណ៍​ចង់​ប្រជែង​ជាមួយ​ CR7 ​ឬ​អ្នកណា​នោះ​ទេ។ វា​គ្រាន់​តែ​ជា​ពាន​ផ្ទាល់​ខ្លួន​ប៉ុណ្ណោះ ខ្ញុំ​ចង់​ឈ្នះ​ពាន​រង្វាន់​ជា​មួយ​ក្រុម​របស់​ខ្ញុំ។ ខ្ញុំ​មិន​គិត​ពី​ចំណាត់​ថ្នាក់​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​បាល់​ទាត់​ទេ។ ខ្ញុំ​គ្រាន់​តែ​ចង់​រក្សា​ទម្រង់​លេង​ និង​ឈ្នះ​ពាន​ជាមួយ​ក្រុម​ប៉ុណ្ណោះ”។

 

ខ្សែ​ប្រយុទ្ធ​វ័យ​២៧​ឆ្នាំ​ខាង​លើ​ជឿ​ជាក់​ថា​មិត្ត​រួម​ក្រុម​របស់​គេ​ Neymar ​នឹង​ក្លាយ​ជា​កីឡាករ​ខ្លាំង​បំផុត​ដែល​អាច​ប្រជែង​ជាមួយ​ខ្លួន និង​​ Ronaldo ​​នា​​ថ្ងៃ​អនាគត​​ផង​ដែរ។ ​ម្ចាស់​ពាន​រង្វាន់ FIFA World Cup Golden Ball 2014 ​រូប​នេះ​បាន​​និយាយ​ជុំវិញ​រឿង​នេះ​​ថា៖ “ទើប​តែ​២​ឆ្នាំ​ទេ​សម្រាប់​ Neymar ​នៅ​ Barca ​ប៉ុន្តែ​ខ្ញុំ​មាន​ទំនាក់ទំនង​ល្អ​ណាស់​ជាមួយ​គាត់​ទាំង​នៅ​លើ​ទីលាន ​និង​ក្រៅ​ទីលាន។ គាត់​ជា​ក្មេង​ល្អ​ណាស់។ ដោយ​សមត្ថភាព​របស់​គាត់ ខ្ញុំ​គិត​ថា​ Neymar ​នឹង​អាច​ជា​កីឡាករ​ល្អ​បំផុត​របស់​ពិភពលោក។ វា​ជា​រឿង​សប្បាយ​ចិត្ត​ដែល​បាន​លេង​ជាមួយ​គាត់”។

 

 

ដូច​ដែល​ប្រិយមិត្ត​បាន​ដឹង​ថា​ហើយ​ថា Messi និង Ronaldo តែង​តែ​ត្រូវ​បាន​គេ​យក​មក​ប្រៀប​ធៀប​គ្នា​ទាំង​ទម្រង់​លេង​ ក៏​ដូចជា​ការ​រក​គ្រាប់​បាល់​ ទាំង​​លីក​ក្នុង​ស្រុក ​និង​ពាន​រង្វាន់​អឺរ៉ុប។ ​ទោះ​ជា​យ៉ាង​ណា​ក្ដី​ Messi ​បាន​ប្រកាស​ដាក់​ខ្លួន​ឯង​ឱ្យ​នៅ​ឆ្ងាយ​ពី​ការ​ប្រៀប​ធៀប​នេះ​ហើយ ​ខណៈ Ronaldo ក៏​ធ្លាប់​បញ្ជាក់​ជំហរ​ស្រដៀង​គ្នា​នេះ​ដែរ​ពី​មុន​មក។

 

ចុច​អាន៖ មុន​មាន​ថ្ងៃ​នេះ Messi ធ្លាប់​ឆ្លង​កាត់​រឿងរ៉ាវ​ជីវិត​បែប​ណា​ខ្លះ?

 

អត្ថបទ៖ សុខ មុន្នីរម្យ

ប្រភព៖ sport

អត្ថបទថ្មី