មនុស្ស​២០នាក់​​ចំណាយ​ពេល​ ៤ថ្ងៃ​បង្កើត​រូប GIF ធំ​​ប៉ុន​​​តារាង​បាល់​ទាត់​

  • 2015-01-24 15:18:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

GIF Image ជា​រូប​ភាព​មាន​ចលនា​ស្រដៀង​​គ្នា​នឹង​វីដេអូ​ដែរ​ ហើយ​វា​ត្រូវ​បាន​ប្រើ​​សម្រាប់​ការ​​ Highlight យក​ចលនា​សំខាន់​ៗ​​ក្នុង​រូបភាព​នោះ ដើម្បី​ទាញ​ការ​ចាប់​អារម្មណ៍។​ ចំណែក​ឯ​ពេល​នេះ​​ ​មនុស្ស​មួយ​ក្រុម​​មាន​គ្នា ២០នាក់​បាន​បង្កើត​រូបភាព​ GIF អស្ចារ្យ​និង​ធំ​បំផុត​ក្នុង​លោក។

 

 

​​​​​រូប​ភាព GIF ​ធំ​សម្បើម​មួយ​នេះ​​ត្រូវ​បាន​គូរ​​នៅ​លើ​ផ្ទៃ​ដី​​​​ទំហំ ១៤ ៣៧៩ ម៉ែត្រ​ការ៉េ​ ស្ថិត​​ក្នុង​តំបន់​មួយ​នៃ​ទីក្រុង Rio De Janeiro ​ប្រទេស​​ប្រេស៊ីល​​ ។ រូបភាព​ GIF នេះ​​គូរ​ដោយ​ប្រើ​ពេល​ចំនួន ៤ថ្ងៃ (បាន​រូប​ផ្សេង​ៗ​គ្នា)​ ដើម្បី​ឲ្យ​រ៉ាដា​ថត​យក​រូប​ភាព​ទាំង​នោះ​ពី​លើ​អាកាស។  រយៈ​ពេល​៤ថ្ងៃ​ប្រព័ន្ធ​រ៉ាដា​បាន​ចាប់​យក​រូបភាព​ខុស​ៗ​​គ្នា​ ដែល​ធ្វើ​ឲ្យ​វា​ក្លាយ​ទៅ​ជា​រូប GIF​ ដ៏​អស្ចារ្យ​​និង​ធំ​បំផុត​លើ​លោក។ ទស្សនា​​វីដេអូ៖

 

 

អាន៖ ឧបករណ៍​​​​ទំនើប​​​មួយ​​នេះ​​​ ធ្វើ​​ឲ្យ​​អ្នក​​លេង​​ហ្គេម​​​រន្ធត់​​លស់​​​ព្រលឹង​​

 

​​ដោយ៖ ប៉ែត ផាន់និត ប្រភព៖​ sploid

អត្ថបទថ្មី