Stevie ​ធ្វើ​ឱ្យ​ Coaches ទាំង​​៤​រូប​របស់ The Voice UK ​ចង់​បាន​ស្ទើរ​លេប

  • 2015-01-25 17:32:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

The Voice UK ​រដូវ​កាល​ទី​៤​បាន​ចាប់​ផ្ដើម​នៅ​ខែ​មករា​នេះ​ហើយ ខណៈ​ដែល​ថ្ងៃ​បើក​ឆាក​ដំបូង បេក្ខជន​ Stevie McCrorie ​ដែល​ច្រៀង​បទ​ All I Want ​បាន​ធ្វើ​ឱ្យ​ Coaches ​ទាំង​៤​រូប​ (Wiil.i.am , Sir Tom.Jones , Ricky Wilson ​និង​ Rita Ora )ចុច​ប៊ូតុង​ចង់​បាន​រូប​គេ​ទាំង​៤​នាក់​តែ​ម្ដង។ ទន្ទឹម​នឹង​ការ​ចង់​បាន​ស្ទើរ​លេប​របស់ Coaches ​ទាំង​៤​នាក់​នេះ​ដែរ បេក្ខជន Stevie ​ពិត​ជា​ពិបាក​សម្រេច​ចិត្ត​មែន​ទែន​ថា​នឹង​ជ្រើស​រើស​យក​ម្នាក់​ណា​ធ្វើ​ជា​គ្រូ​បង្វឹក​របស់​ខ្លួន។ ជា​ចុង​ក្រោយ​បុរស​វ័យ​ក្មេង​រូប​នេះ​ក៏​បាន​ជ្រើស​រើស​យក​ Ricky Wilson ដែល​ជា​វីរបុរស​​​ក្នុង​ចិត្ត​គេ​ជា​យូរ​មក​ហើយ។

 

 

 

ចង់​ដឹង​ថា​សំឡេង​ Stevie McCrorie ​ពិរោះ​យ៉ាង​ណា​ទើប​ធ្វើ​ឱ្យ​ Coaches ​ចង់​បាន​យ៉ាង​នេះ សូម​មើល​វីដេអូ​នេះ​ទាំង​អស់​គ្នា៖

 

http://youtu.be/DuL94uEketM

http://youtu.be/nsupj6SWajU

​ប្រែ​សម្រួល៖ មុន្នី រម្យ ប្រភព៖BBC The Voice UK