Ozil ស៊ុត​គ្រាប់​ដំបូង​ក្នុង​រយៈ​ពេល​៥ខែ ជួយ Arsenal ឡើង​ជុំ​បន្ទាប់​ FA Cup

  • 2015-01-26 14:46:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ការពារ​តំណែង​ជើង​ឯក​ចាស់ Arsenal បាន​ឡើង​ទៅ​កាន់​ជុំ​ទី​៥ FA Cup ក្រោយ​យក​ឈ្នះ​ក្រុម​លីក​លំដាប់​ទី​២ Brighton & Hove Albion ៣-២ យប់​មិញ​នេះ។

 

 

កីឡាករ​ដែល​ទើប​ជា​ពី​របួស​ដ៏​រ៉ាំរ៉ៃ​រយៈ​ពេល​៩ខែ​ Theo Walcott បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ម្ចាស់​ផ្ទះ​នៅ​កីឡដ្ឋាន Amex Stadium ស្ងាត់​មាត់​តាំង​ពី​នាទី​ដំបូង ដោយ​ស៊ុត​បញ្ចូល​ទី​បាន​យ៉ាង​ល្អ ក្រោយ​ទទួល​បាល់​បញ្ជូន​ពី Calum Chambers ពី​ស្លាប​ស្ដាំ។

 

Mesut Ozil ដែល​រង​របួស និង​ធ្លាក់​ទម្រង់​លេង ហើយ​​ខាន​ស៊ុត​បញ្ចូល​ទី​តាំង​ពី​កញ្ញា​មក​នោះ បាន​បន្ថែម​គ្រាប់​ទី​២​ឲ្យ​ក្រុម​លោក Arsene Wenger នៅ​នាទី​២៤ មុន​ពេល​កីឡាករ​វ័យ​៣៤ឆ្នាំ​​ Tomas Rosicky ស៊ុត​វ៉ូឡេ​បញ្ចូល​ទី​គ្រាប់​ទី​៣ នៅ​នាទី​៥៩ ក្រោយ​ពី​ Chris O'Grady របស់ Brighton សង​មួយ​គ្រាប់​វិញ​នៅ​៩នាទី​មុន​នោះ (នាទី៥០)។

 

សល់​១៥នាទី​មុន​ចប់​ការ​ប្រកួត Sam Baldock បាន​ស៊ុត​សង​វិញ​មួយ​គ្រាប់​ទៀត ប៉ុន្តែ​មិន​គ្រប់គ្រាន់​ឲ្យ​ក្រុម​​លោក Chris Hughton បង្អាក់​ដំណើរ​របស់​កាំភ្លើង​ធំ​បាន​ឡើយ។

 

លទ្ធផល​២គូ​ទៀត​កាល​ពី​យប់​មិញ​ដែរ​នោះ គឺ​ West Ham យក​ឈ្នះ Bristol City ១-០ ឯ Aston Villa ស៊ី AFC Bournemouth ២-១៕​​

 

 

 

 

 

 

 

 

 

 

 

http://youtu.be/KXnzlQIb0O0

  ដោយ៖ សុខ សុវត្ថិ

រូបភាព៖ dailymail