ប្រើស៊ុមធំៗ ទៅកន្លែងកាត់កញ្ចក់ ថោកជាងទិញតាមហាងផ្តិតរូប
- 2015-01-27 16:40:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រើស៊ុមធំៗ ទៅកន្លែងកាត់កញ្ចក់ ថោកជាងទិញតាមហាងផ្តិតរូប
ចន្លោះមិនឃើញ
នៅពេលថតនិងផ្ដិតយករូបធំៗ អ្នកខ្លះគេនិយមដាក់ស៊ុមនៅហាងថតតែម្ដង តែអ្នកខ្លះទៀតមិនអីចឹងទេ គឺទៅរកកាត់ស៊ុមនៅតាមកន្លែងកាត់វិញ ព្រោះថាចំណេញលុយជាង។
«នៅហាងជិត៣០ដុល្លារ ម៉ូដស្រដៀងគ្នាហ្នឹង អីចឹងខ្ញុំធ្លាប់កាត់ ខ្ញុំមកកាត់វិញមួយតែជាង១០ដុល្លារហ្នឹង។ ២រូបហ្នឹងយើងយកនៅហាងវាខាតច្រើនដែរ»។ នីកា ប្រាប់ពីរបៀបទិញស៊ុមរូបថតធំៗ ពីរត្រៀមដាក់មុខរោងការរបស់កញ្ញា។
កញ្ញាថា បើអ្នកសម្បូរលុយគេខ្ជិលអំពល់ទុក្ខចេះតែដាក់ស៊ុមស្រាប់នៅហាងតែម្ដង តែបើទំនេរអាចមកកាត់ស៊ុមនៅកន្លែងដូចកញ្ញាអីចឹង ចំណេញប្រាក់ដែរ។
រីឯលោក ឌុល ជាងកាត់ស៊ុមរូបថត រូបគំនូរ រូបគ្រប់ប្រភេទទាំងអស់ នៅហាងកាត់ស៊ុមមួយបណ្ដោយផ្លូវ១៦៣ ថាស៊ុមរូបថតមួយកាត់តែ១៥នាទីប៉ុណ្ណោះ។ ជារៀងរាល់ថ្ងៃមានអតិជនទៅកាត់ជាហូរហែ ហើយហាងថតរូបធំៗខ្លះក៏កុម្មង់ពីកន្លែងលោកដែរ។ ជាងរូបនេះរៀបរាប់៖ «១៥នាទីហ្នឹងស្អាតហើយ យើងកាត់ឲ្យគាត់ តែគាត់យកអាកាត់ហើយយកដាក់ឲ្យភ្លាមៗក៏មាន។ មានម៉ូដ មានប៉ាន់មើលទាំងអស់»។
លោកថា ឆ្អឹងស៊ុមមានប្រភេទរបស់វា ដូចជានាំពីចិន វៀតណាម និង កូរ៉េ ហើយតម្លៃក៏ខុសៗគ្នាតិចៗ។ ឆ្អឹងស៊ុមរបស់ កូរ៉េ មានតម្លៃខ្ពស់ជាងគេ ព្រោះសាច់ហាប់ម៉ដ្ឋ និងស្អាត។ ប៉ុន្តែអតិថិជនទូទៅ ច្រើនប្រើតែរបស់ល្មមៗ។ «ក្បាច់ម៉ូដ មានច្រើន តែពណ៌មានបីពណ៌ដូចគ្នាដែលដាច់គឺ មាស ស និង សូកូឡា»។ ជាង ប្រាប់ពីស៊ុមដែលត្រូវប៉ាន់។
អត្ថបទ៖ ប៉ែន សុផាន់ណា រូបភាពថតដោយ៖ ទូរសព្ទដៃ