ទី​បំផុត ឡូរ៉ា ចេញ​វីដេអូ​ចម្រៀង "យល់​សប្តិ យល់​សូង" ផ្លូវ​ការ

  • 2015-01-27 19:23:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្ត​ជា​ច្រើន​បាន​សាទរ​តាំង​ពី​បទ​ថ្មី "យល់​សប្តិ យល់​សូង" ទើប​ចេញ​វីដេអូ​ឈុត(Teaser)។ ឥឡូវ​នេះ ឡូរ៉ា បាន​បញ្ចេញ​វីដេអូ​ចម្រៀង​ពេញ​លេញ​ផ្លូវ​ការ​ហើយ​ប្រមាណ​កន្លះ​ម៉ោង​មុន​នេះ។

 

"​វីដេអូ​ចម្រៀង​នេះ គឺ​ជា​លទ្ធផល​ការងារ​មួយ​ដែល​ខ្ញុំ​ពេញ​ចិត្ត​បំផុត​មួយ​ក្នុង​ឆាក​ជីវិត​របស់​ខ្ញុំ។ ជា​ការ​ពិត ខ្ញុំ​ស្រលាញ់​វា​ខ្លាំង​ដោយ​សារ​ថា ជា​ការងារ​ដែល​ចូល​រួម​សម្រេច​ឡើង​ដោយ​ក្រុម​គ្រួសារ​ខ្ញុំ​មាន អ្នក​ម៉ាក់ លោក​ប៉ា បង​ប្អូន​ប្រុស​របស់​ខ្ញុំ សុទ្ធ​ជា​បុគ្គល​ដែល​មាន​ការ​ជឿជាក់ និង​យល់​ពី​សក្ដានុពល នៃ​អនាគត​របស់​កម្ពុជា"។ ឡូរ៉ា ថ្លែង។

 

បន្ថែម​ពី​លើ​នេះ​តារា​ចម្រៀង​ខ្មែរ-អាមេរិកាំង​រូប​នេះ បាន​ថ្លែង​អំណរ​ដល់​បុគ្គល​ផ្សេង​ទៀត​បាន​រួម​ចំណែក​ក្នុង​ការ​ផលិត​វីដេអូ​ចម្រៀង​ដ៏​អស្ចារ្យ​មួយ​នេះ ក្នុង​នោះ​មាន​លោក អ៊ុត រឿន ជា​បុគ្គល​ចំណាយ​ពេល​ស្ទើរ​ពេញ​មួយ​ជីវិត​ដើម្បី​គូ​គំនូរដ៏​​រស់​រវើក​ដែល​នាង​បាន​យក​មក​ដាក់​ក្នុង​បទ​ចម្រៀង​របស់​នាង។

 

 

“ខ្ញុំ​បាន​ស្នើ​សុំ​សិទ្ធិ​ពី​គាត់​សុំ​ស្នាដៃ​មក​ប្រើ​ប្រាស់ ហើយ​គាត់​បាន​និយាយ​មក​ខ្ញុំ​ថា "ប្រសិន​បើ​គិត​ថា​ស្នាដៃ​របស់​គាត់​នេះ ត្រូវ​នឹង​យុវវ័យ នាង​អាច​ប្រើ​វា​បាន​គ្រប់​ទី​កន្លែង" ខ្ញុំ​ចង់​ឲ្យ​យុវវ័យ​កម្ពុជា​ចង​ចាំ និង​យល់​ពី​គាត់"។ ឡូរ៉ា បន្ថែម។

 

បុគ្គល​ដែល​តារា​ចម្រៀង​វ័យ ២៨​ឆ្នាំ​រូប​នេះ រំលឹក​គុណ​បន្ត​ទៀត​នោះ​មាន នូ រតនា របស់ StabLabs និង​លោក​គ្រូ​របស់​នាង ឌៀន សាវរី។ ពូក​គេ​ទាំង​ពីរ សុទ្ធ​ជា​បុគ្គល​ដែល​ធ្វើ​ការ​បម្រើ​ឲ្យ​សិល្បៈ​របស់​ខ្មែរ ក្នុង​នោះ​លោក ឌៀន សាវរី គឺ​ជា​អ្នក​ដែល​បាន​នាំ​យក​ចង្វាក់​រាំ​ខ្មែរ​ទៅ​កាន់​កន្លែង​ដែល​នាង​រស់​នៅ គឺ​ទីក្រុង សាន់ចូស អស់​រយៈ​ពេល ២០​ឆ្នាំ​មក​ហើយ។

 

តោះ...ឥឡូវ​ស្ដាប់​ទាំង​អស់​គ្នា ឡូយ​ណាស់...!!!

 

 

អត្ថបទ៖ ទារិកា