លោកគ្រូនាំសិស្សទាំងសាលារាំបទ "Uptown Funk” ឲ្យ Bruno Mars មើលហើយស្រក់ទឹកភ្នែក
- 2015-01-29 17:24:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោកគ្រូនាំសិស្សទាំងសាលារាំបទ "Uptown Funk” ឲ្យ Bruno Mars មើលហើយស្រក់ទឹកភ្នែក
ចន្លោះមិនឃើញ
លោក Scot Pankey ជាគ្រូបង្រៀនមកពីវិទ្យាល័យ A. Maceo New Tech នៅទីក្រុង Dallas រដ្ឋ Texas បានដាក់កិច្ចការ (Assignment) ពិសេសមួយសម្រាប់សិស្សផ្នែកសិល្បៈទាំង ៦ថ្នាក់របស់ខ្លួន ដោយឲ្យពួកគេបង្កើតវីដេអូបទ "Uptown Funk” របស់តារាចម្រៀង Bruno Mars និង Mark Ronson។
ការខិតខំប្រឹងប្រែងរបស់ពួកគេបានលេចចេញជាវីដេអូដ៏គួរឲ្យចាប់អារម្មណ៍ដែលទាក់ទាញអ្នកចូលទស្សនាជាង ៥លាននាក់បន្ទាប់ពីបង្ហោះលើ Youtube កាលពីថ្ងៃអាទិត្យ។
លោកគ្រូ Pankey បាននិយាយប្រាប់សារព័ត៌មាន Dallas Morning News ថា "ខ្ញុំបានប្រាប់សិស្សៗហើយថាខ្ញុំមិនមែនជាអ្នករាំទេ តែខ្ញុំពេញចិត្តនឹងចូលរួមក្នុងគម្រោងនេះជាមួយពួកគេ ដើម្បីបានសិក្សារៀនសូត្រ និងបង្កើតភាពរីករាយទាំងអស់គ្នា។ ពួកគេបានចំណាយពេល ៣សប្ដាហ៍ដើម្បីហាត់រៀន និងរៀបចំដើម្បីថតវីដេអូនេះ"។
បន្ទាប់ពីវីដេអូនេះត្រូវគេចែកចាយព្រោងព្រាតលើអ៊ីនធឺណិត តារាចម្រៀង Bruno Mars បាន Share វីដេអូនេះលើ Facebookដោយបង្ហាញចំណាប់អារម្មណ៍ថា "ខ្ញុំយំ ពេលមើលវីដេអូនេះចប់។ អរគុណគ្រប់គ្នាដែលបានចូលរួមបង្កើតវីដេអូនេះ"។
ចង់ដឹងថាវីដេអូនេះ ពិសេសយ៉ាងណានោះ សូមទស្សនាខាងក្រោមនេះ៖
http://youtu.be/0EUEg7kd6Cg
ទស្សនាវីដេអូចម្រៀងដើម របស់ Mark Ronson និង Bruno Mars៖
http://youtu.be/OPf0YbXqDm0
ចុចអាន៖“Uptown Funk!” របស់ Bruno Mars ឈរកំពូលតារា Billboard Hot 100 ពីរសប្ដាហ៍ជាប់គ្នា
ប្រែសម្រួល៖ វ៉ាន់ថន ប្រភព៖ eonline