ដឹងទេ គ្រូបង្រៀនប្រទេសណាមានប្រាក់ខែច្រើនជាងគេ?
- 2014-10-03 21:49:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងទេ គ្រូបង្រៀនប្រទេសណាមានប្រាក់ខែច្រើនជាងគេ?
ចន្លោះមិនឃើញ
ទិវាគ្រូបង្រៀនអន្តរជាតិ កាន់តែកៀកជិតមកដល់ហើយ គឺនៅថ្ងៃអាទិត្យទី៥ ខែតុលាខាងមុខនេះ។ លោកអ្នកដឹងទេថាប្រទេសណាខ្លះ ដែលគ្រូបង្រៀនមានប្រាក់បៀវត្សរ៍ប្រចាំឆ្នាំខ្ពស់ជាងគេ?
តាមគេហទំព័រ The Guardian ដែលចុះផ្សាយកាលពីពេលថ្មីៗ ប្រទេស១០ ដែលគ្រូបង្រៀនមានប្រាក់បៀវត្សរ៍ខ្ពស់បំផុតគឺ៖
១. គ្រូបង្រៀនប្រទេសស្វីស (ទទួលបានបៀវត្សរ៍មធ្យម ៦៨៨២០ ដុល្លារក្នុងមួយឆ្នាំ)
២. គ្រូបង្រៀនប្រទេសហុល្លង់ (ទទួលបានបៀវត្សរ៍មធ្យម ៥៧៨៧០ ដុល្លារក្នុងមួយឆ្នាំ)
៣. គ្រូបង្រៀនប្រទេសអាល្លឺម៉ង់ (ទទួលបានបៀវត្សរ៍មធ្យម ៥៣៧៣០ ដុល្លារក្នុងមួយឆ្នាំ)
៤. គ្រូបង្រៀនប្រទេសបែលហ្ស៊ិក (ទទួលបានបៀវត្សរ៍មធ្យម ៥១៤៧០ ដុល្លារក្នុងមួយឆ្នាំ)
៥. គ្រូបង្រៀនប្រទេសកូរ៉េខាងត្បូង (ទទួលបានបៀវត្សរ៍មធ្យម ៤៧៣៤០ ដុល្លារក្នុងមួយឆ្នាំ)
៦. គ្រូបង្រៀនសាធារណរដ្ឋអៀរឡង់ (ទទួលបានបៀវត្សរ៍មធ្យម ៤៧៣០០ ដុល្លារក្នុងមួយឆ្នាំ)
៧. គ្រូបង្រៀនប្រទេសជប៉ុន (ទទួលបានបៀវត្សរ៍មធ្យម ៤៥៩៣០ ដុល្លារក្នុងមួយឆ្នាំ)
៨. គ្រូបង្រៀនប្រទេសអូស្ត្រាលី (ទទួលបានបៀវត្សរ៍មធ្យម ៤៤០០០ ដុល្លារក្នុងមួយឆ្នាំ)
៩. គ្រូបង្រៀនប្រទេសហ្វាំងឡង់ (ទទួលបានបៀវត្សរ៍មធ្យម ៤២៨១០ ដុល្លារក្នុងមួយឆ្នាំ)
១០. គ្រូបង្រៀនប្រទេសដាណឺម៉ាក (ទទួលបានបៀវត្សរ៍មធ្យម ៤១៧១០ ដុល្លារក្នុងមួយឆ្នាំ)
ទិន្នន័យនេះ គឺជាប្រាក់បៀវត្សរ៍មធ្យមប្រចាំឆ្នាំរបស់គ្រូបង្រៀន ដែលទទួលបានរយៈពេល ១៥ឆ្នាំចុងក្រោយនេះ ហើយប្រាក់បៀវត្សរ៍ទាំងនេះគឺគិតទៅលើគ្រូមធ្យមសិក្សាតែប៉ុណ្ណោះ។
ប្រែសម្រួល៖ គង់ វិសាល
ប្រភព៖ theguardian