វិធី​ជ្រើសរើស​កន្លែង​ក្រេបទឹកឃ្មុំ​ដ៏​សក្ដិសម​បំផុត

  • 2015-01-29 21:39:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេល​រៀបការ​រួច ​គូ​ស្វាមី​ថ្មីថ្មោង​តែងតែ​​​ធ្វើដំណើរ​កម្សាន្ត​ទៅ​​កាន់​​រមណីយដ្ឋាន​ផ្សេង​ៗ​ដែល​គេ​និយម​ហៅថា "ក្រេបទឹកឃ្មុំ"។ ប្រសិនបើ​មាន​គម្រោង​ដូច្នេះ​មែន ​អ្នក​ត្រូវ​ចេះ​ជ្រើសរើស​កន្លែង​ឲ្យ​បាន​ល្អ។ ខាងក្រោម​នេះ​ជា​វិធី​ជ្រើសរើស​កន្លែង​ក្រេបទឹកឃ្មុំ​ដ៏​សក្ដិសម​បំផុត​ដែល​ណែនាំ​ដោយ​គេហទំព័រ rocknrollbride ៖

 

 

១. ថវិកា

 

ការ​ចំណាយ​ក្លាយ​ជា​កត្តា​ដ៏​ធំ​មួយ​នៅ​ក្នុង​ការ​សម្រេចចិត្ត​ថា​ត្រូវ​ជ្រើសរើស​កន្លែង​ណា​ដែល​សក្ដិសម​។ ប្រសិនបើ​អ្នក​មាន​ប្រាក់​មធ្យម​គួរ​ជ្រើសរើស​កន្លែង​ក្រេបទឹកឃ្មុំ​នៅ​ក្នុង​ស្រុក តែ​បើ​លុយ​ច្រើន​វិញ​គួរតែ​ទៅ​បរទេស​ដើម្បី​ផ្លាស់ប្ដូរ​បរិយាកាស។

 

២. ពិនិត្យ​មើល​អាកាសធាតុ

 

 

រឿង​ដំបូង​ដែល​ត្រូវ​គិត​នោះ​គឺ​អាកាសធាតុ តើ​ថា​អ្នក​ពេញចិត្ត​នឹង​អាកាសធាតុ​បែប​ណា  ក្ដៅ​ត្រជាក់ សើម ឬ​ស្ងួត? វិធី​បែបនេះ​នឹង​ធ្វើឲ្យ​ដំណើរ​ក្រេបទឹកឃ្មុំ​របស់​ផ្អែមល្ហែម​ជាក់ជា​មិន​ខាន។

 

៣. កន្លែង​ស្នាក់នៅ

 

សណ្ឋាគារ​គឺជា​កន្លែង​ដ៏​ល្អ​មែនទែន​ប៉ុន្តែ​ពួកវា​អាច​នឹង​មាន​តម្លៃ​ថ្លៃ។ ដូចនេះ​ប្រសិនបើ​អ្នក​មាន​គម្រោង​ថា​ទៅ​ក្រេបទឹកឃ្មុំ​នៅ​ក្រៅ​ប្រទេស​គួរតែ​ទិញ​ជា​កញ្ចប់​សេវាកម្ម​ដែល​រួមមាន​ទាំង​ថ្លៃ​ធ្វើ​ដំណើរ កន្លែង​ស្នាក់នៅ និង​អាហារ​ជាដើម។

 

៤. បន្ទប់​គេង

 

 

នៅ​ពេល​កក់​សណ្ឋាគារ​ត្រូវ​ប្រាប់​គេ​ថា​អ្នក​ទៅ​ក្រេបទឹកឃ្មុំ បើ​ប្រាប់​គេ​បែបនេះ​គេ​នឹង​រៀបចំ​បន្ទប់ ​ឲ្យ​មាន​ភាព​ប្លែក​ពី​ធម្មតា និង​រៀបចំ​អាហារ​ពេល​យប់​ដ៏​រ៉ូមែនទិក​ដើម្បី​ធ្វើឲ្យការក្របទឹកឃ្មុំនារាត្រីនោះកាន់តែ​ផ្អែមល្ហែម មិនអាចបំភ្លេចបាន។

 

៥. កំណត់​គោលដៅ​ដើរកម្សាន្ត

 

ពេល​អ្នក​ទៅ​ក្រៅ​ប្រទេស​គួរ​កំណត់​គោលដៅ​ដើរកម្សាន្ត​ឲ្យ​រួចស្រេច ធ្វើ​ដូចនេះ​វា​មិន​ពិបាក​ជ្រើសរើស​កន្លែង​សម្រាប់​ដើរលេង។

 

ចុចអាន៖ប្រើ​ហេតុផល ៧​យ៉ាង​នេះ​ដើម្បី​រៀប​ការ អាច​មាន​វិប្បដិសារី​ទៅ​អនាគត

 

ប្រែ​សម្រួល៖ទ្រី រ៉ាវី ប្រភព៖rocknrollbride

អត្ថបទថ្មី