មើលនែ...EV Band អ្នកនៅចាំខ្លះ មិនចាំមើលទាំងអស់គ្នា!
- សុក្រ, 30 មករា 2015 13:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មើលនែ...EV Band អ្នកនៅចាំខ្លះ មិនចាំមើលទាំងអស់គ្នា!
ចន្លោះមិនឃើញ
ក្រុម EV Band ដែលល្បីកាលពីជាង១០ឆ្នាំមុន បានបែកខ្ញែកគ្នាអស់ដោយនៅសល់តែឈ្មោះប៉ុណ្ណោះ។ ប៉ុន្តែសមាជិកខ្លះនៅប្រឡូកសិល្បៈនៅឡើយ ឯខ្លះទៀតបានបាត់មុខឈឹងតែម្ដង។ ពួកគេទាំងនោះមាន ឱក សុគន្ធកញ្ញា យក់ ឋិតរដ្ឋា បច្ចុប្បន្នជាតារាចម្រៀងហង្សមាស។ ប៉ុន្តែសមាជិកផ្សេងទៀតមាន ប៊ូ វិចិត្រ សែម សង្វាត និង ឃុំ ប៉ុណ្ណាដែត បានលាចាកសិល្បៈទៅហើយ។
លោក ឃុំ ប៉ុណ្ណាដែត គេដឹងថាជាស្វាមីរបស់ យក់ ឋិតរដ្ឋា បច្ចុប្បន្នក្រោយឈប់ពីសិល្បៈ លោកកំពុងប្រកបជំនួញទិញលក់ដី និងផ្ទះ។ ដោយឡែកលោក ប៊ូ វិចិត្រ និង សែម សង្វាត បានបាត់មុខឈឹងតែម្ដង។
ឥឡូវរំលឹកអនុស្សាវរីយ៍ពួកគេតិចមើល តាមរយៈបទ "យើងជាយុវវ័យ" តោះ...ល្អមើលតើ!!!
http://youtu.be/9uAvAZoRMGc
អត្ថបទ៖ ទារិកា