ស្រីស្អាត Taeyeon បង្ហាញខ្លួនលើកដំបូង ក្រោយធ្លាក់ពីលើឆាក
- 2015-01-30 16:07:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រីស្អាត Taeyeon បង្ហាញខ្លួនលើកដំបូង ក្រោយធ្លាក់ពីលើឆាក
ចន្លោះមិនឃើញ
តារាចម្រៀង Taeyeon សមាជិកក្រុមចម្រៀងកូរ៉េ Girls' Generation ដែលទើបតែជួបគ្រោះថ្នាក់ធ្លាក់ពីលើឆាក បានបង្ហាញខ្លួនជាសាធារណៈលើកដំបូង ក្នុងកម្មវិធីបង្ហាញម៉ូដ "Fashion KODE 2015 F/W” នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ពាណិជ្ជកម្មទីក្រុងសេអ៊ូល កាលពីថ្ងៃទី២៩ ខែមករា ម្សិលមិញ។
រួមដំណើរដោយសមាជិកក្រុមពីររូបទៀតគឺ Seohyun និង Tiffany តារាវ័យ ២៥ឆ្នាំ Taeyeon មើលទៅស្រស់ស្រាយ និងគ្មានបញ្ហាអ្វីឡើយ សម្រាប់ការបង្ហាញខ្លួនលើកដំបូងនេះ។ បើតាមការអះអាងរបស់ផលិតកម្ម SM Entertainment បានឲ្យដឹងថា Taeyeon មិនមានរបួសធ្ងន់ធ្ងរឡើយ គ្រាន់តែឈឺសាច់ដុំខ្នងបន្តិចប៉ុណ្ណោះ ហើយម្ចាស់កម្មវិធីក៏បានចេញលិខិតសូមទោសចំពោះកំហុសបច្ចេកទេសរបស់ពួកគេដែរ។
Taeyeon បានធ្លាក់ចូលខាងក្រោមឆាក កម្មវិធី "24th Seoul Music Awards” កាលពីថ្ងៃទី២២ ខែមករា ដោយក្នុងកម្មវិធីនោះ ក្រុមរបស់នាង (TaeTiSeo) បានទទួលពានរង្វាន់ Bonsang Awards សម្រាប់ប្រជាប្រិយភាពរបស់ពួកគេជាក្រុមចម្រៀងតូច (Subunit) ៕
ទស្សនាការបង្ហាញម៉ូដរបស់ Taeyeon, Seohyun និង Tiffany ក្នុងកម្មវិធី “Fashion KODE 2015 F/W”៖
http://youtu.be/r3pOj-RN-6Q
ចុចអាន៖Girls’ Generation ល្បីក្នុងវិថីសិល្បៈ ចុះពួកគេមានការសិក្សាកម្រិតណាដែរ?
ប្រែសម្រួល៖ វ៉ាន់ថន ប្រភព៖allkpop