សមាជិក Girls’ Generation ចូលពេទ្យ​ភ្មាមៗ ក្រោយ​ធ្លាក់​ពី​​លើ​ឆាក

  • 2015-01-23 14:27:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​សម្ដែង​ចប់​កម្មវិធី High One Seoul Music Award ម្សិលមិញ និង​​​ដើរ​ចេញ​ពី​ឆាក​បាន​បន្តិច ស្រាប់តែ​ឆាក​មាន​បញ្ហា ហើយ ​Taeyeon សមាជិក​ក្រុម​ចម្រៀង​ស្រី Girls’ Generation ក៏​​ធ្លាក់​ចូល​ក្នុង​ប្រហោងមួយ បង្ក​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល។

 

 

 

អ្នក​បង្ហោះ​វីដេអូ​បាន​សរសេរ​ថា "… Taeyeon ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ ចំណែក Tiffany និង Seohyun បាន​ត្រឡប់​ទៅ​ផ្ទះ​ដោយគ្មាន​របួស...មិន​ត្រឹម​តែ​ជើង និង​ចង្កេះ​ទេ សូម្បី​រាងកាយ​ទាំងមូល​របស់​នាង ធ្លាក់​ចូល​ប្រហោង​ទាំងកម្រោល​តែ​ម្ដង​...​"។

 

ក្នុង​ហេតុការណ៍​​ធ្លាក់​នោះ មាន​មនុស្ស​បី​បួន​នាក់​មក​​ជួយ Taeyeon រួម​ទាំង Tiffany និង Seohyun ផងដែរ។ បើតាម​តាម​គេហទំព័រ TopStarNews បាន​ឱ្យដឹង​ចំពោះ​លទ្ធផល​ពេទ្យ​ថា Taeyeon មាន​បញ្ហា​សាច់ដុំ និង​បាន​ចាក់​ថ្នាំ​បំបាត់​ការឈឺចាប់ តែ​​មិន​សូវ​ធ្ងន់ធ្ងរ​ទេ៕

 

https://www.youtube.com/watch?v=y-0lagtqe_Y

 

http://youtu.be/pXmEN0PqVOc

 

Girls’ Generation ​ល្បី​​ក្នុង​វិថី​សិល្បៈ​ ​ចុះ​​​ពួកគេ​មាន​ការសិក្សា​កម្រិត​ណា​ដែរ?

 

សម្រស់ Seohyun ពេល​សម្ដែង​ល្ខោន ប្រុស​ៗ​មើល​ហើយ​បាក់

 

 

ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ koreaboo

អត្ថបទថ្មី