Liverpool ចង់ទិញយក ខ្សែប្រយុទ្ធក្រុម Burnley
- 2015-01-31 15:22:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Liverpool ចង់ទិញយក ខ្សែប្រយុទ្ធក្រុម Burnley
ចន្លោះមិនឃើញ
ក្រុមហង្សក្រហម Liverpool នឹងដេញថ្លៃទិញយកខ្សែប្រយុទ្ធ Danny Ings របស់ក្រុម Burnley មុនពេលដែលទីផ្សារដោះដូរកីឡាករត្រូវបិទនៅថ្ងៃចន្ទ។
អ្នកចាត់ការ Brendan Rodgers នឹងបញ្ជូនកីឡាករវ័យ២២ឆ្នាំ Ings ទៅឲ្យក្រុមលោក Sean Dyche វិញរហូតដល់ចប់រដូវកាល បន្ទាប់ពីចុះកិច្ចសន្យារួចរាល់ជាផ្លូវការ។
Ings ដែលនៅជាប់កិច្ចសន្យា៦ខែទៀតនៅក្នុងកីឡដ្ឋាន Turf Moor ក៏ត្រូវបានក្រុម Tottenham និងក្រុម Real Sociedad ចាប់អារម្មណ៍ផងដែរ។ ទោះយ៉ាងណាក្លិប Burnley ចង់រក្សាទុកកីឡាកររូបនេះរហូតដល់ចប់រដូវកាល។
ខ្សែប្រយុទ្ធ U-២១ របស់ក្រុមជម្រើសជាតិអង់គ្លេសរូបនេះ បានផ្ទេរពីក្រុម Bournemouth ទៅកាន់ទឹកដី Turf Moor កាលពីឆ្នាំ២០១១ ក្នុងតម្លៃ១លានផោន (ជាង១,៥លានដុល្លារ)។
នៅរដូវកាលនេះ Danny Ings ស៊ុតឲ្យក្រុម Burnley បានចំនួន៧គ្រាប់ហើយ ក្នុងក្របខ័ណ្ឌ Premier League ខណៈដែលកាលពីរដូវកាលមុខខ្សែប្រយុទ្ធរូបនេះ ស៊ុតបាន២១គ្រាប់ នៅក្របខ័ណ្ឌ Championship៕
ប្រែសម្រួល៖ វិន ជីវ័ន្ត ប្រភព៖ BBC