Cuadrado ពិតជាមក Chelsea មែនក្នុងតម្លៃខ្លួន២៦,៨លានផោន
- 2015-01-31 16:15:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Cuadrado ពិតជាមក Chelsea មែនក្នុងតម្លៃខ្លួន២៦,៨លានផោន
ចន្លោះមិនឃើញ
ខ្សែបម្រើស្លាប Juan Cuadrado ពិតជាមកចូលរួមជាមួយ Chelsea មែន ក្នុងតម្លៃខ្លួន ២៦,៨លានផោន (៤០លានដុល្លារអាមេរិក) ក្រោយពីមានការបញ្ជាក់ពីអ្នកចាត់ការក្រុម Fiorentina និងមានកម្មវិធីលាគ្នាផងដែរកាលពីថ្ងៃសុក្រម្សិលមិញ។
Cuadrado ត្រូវបានគេដឹងថាបានថតរូបអនុស្សាវរីយលាគ្នាជាមួយមិត្តរួមក្រុម Fiorentina រួចរាល់ហើយ នឹងសង្ឃឹមថាមកដល់អង់គ្លេសនៅព្រឹកថ្ងៃសៅនេះ ដើម្បីពិនិត្យសុខភាព និងធ្វើពិធីបង្ហាញខ្លួននៅ Stamford Bridge ។ ចំណែកឯ លោក Vincenzo Montella អ្នកចាត់ការក្រុមនៅអ៊ីតាលីខាងលើរូបនេះក៏បាននិយាយដែរថា៖ “ក្នុងនាមខ្ញុំជាអ្នកចាត់ការនៅក្លិប Fiorentina ខ្ញុំពិតជាសោកស្ដាយខ្លាំងណាស់ដែលបាត់បង់ Cuadrado ប៉ុន្តែនេះជារឿងដែលយើងធ្វើត្រឹមត្រូវហើយ។ ខ្សែបម្រើស្លាបវ័យ២៦ឆ្នាំរូបនេះចេញ គឺជាឱកាសដ៏ល្អសម្រាប់យើងក្នុងការនាំ Salah មកវិញ។ នេះជាអ្វីដែលយើងគួរធ្វើបំផុត”។
ខ្សែបម្រើស្លាប Juan Cuadrado រូបក្នុងរង្វង់
ការដែលខ្សែបម្រើជម្រើសជាតិកូឡុំប៊ីខាងលើបានទៅលេងនៅ Chelsea គឺដោយសារមានការដោះដូរមួយចំនួន ពោលគឺក្រុមលោក Jose Mourinho ដាក់តម្លៃខ្លួន២៦,៨លានផោន ហើយក៏ឱ្យក្រុម Fiorentina ខ្ចីជើង ឬទិញដាច់កីឡាករ Mohamed Salah វិញផងដែរ៕
ចុចអាន៖Bayern Munich អត់ដែលចាញ់ទេ តែពេលចាញ់ម្ដងទក់សាច់យប់មិញ
ប្រែសម្រួល៖ មុន្នី រម្យ ប្រភព៖ metro