រក​ឃើញ​មូលហេតុ​​ដែល​នាំ​ឲ្យ​ Taeyeon ​គ្រោះថ្នាក់​លើ​ឆាក​ហើយ

  • 2015-01-31 16:36:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​ បន្ទាប់​​ពី​​ហេតុការណ៍​ធ្លាក់​ពី​លើ​ឆាក​កាល​ពី​សប្តាហ៍​កន្លង​​ទៅ​របស់​ Taeyeon ​ពេល​នេះ​រក​ឃើញ​មូលហេតុ​ពិត​ប្រាកដ​ហើយ។

 

​អ្នក​រៀបចំ​កម្មវិធី​ Seoul Music Awards ​​បាន​សរសេរ​សូមទោស​ Taeyeon ​នៅ​ក្រោយ​ហេតុការណ៍​ ​និង​ពន្យល់​ថា ​​​ប្រហោង​ដែល​ធ្វើ​ឲ្យ​ Taeyeon ​ធ្លាក់​ចុះ​ទៅ​នោះ​គឺ​ដោយសារ​​ជណ្ដើរ​ឆាក​​ស្រុត​ចុះ​ក្រោម​ដោយ​បញ្ហា​បច្ចេកទេស។ ​​

 
 

ស្ថាប័ន​រៀបចំ​ខាង​លើ​សរសេរ​សូមទោស​ក្រោយ​ការ​ពន្យល់​ដូច្នេះ៖ ​"យើង​សូម​អភ័យទោស​​អស់​ពី​ចិត្ត​ ចំពោះ​គ្រោះថ្នាក់​​ដែល​កើត​មាន​ទៅ​លើ Taeyeon ​ក្នុង​កម្មវិធី​ចែក​ពាន​រង្វាន់​របស់​យើង។ ​​ចំពោះ​គ្រោះថ្នាក់​ដែល​បង្ខំ​ចិត្ត​ឲ្យ​ Taeyoen ​ចាក​ចេញ​ពី​ការ​សម្ដែង​មុន​នេះ​ យើង​សូម​អភ័យ​ទោស​ដោយ​ផ្ទាល់​ទៅ​ដល់​​សមាជិក​រួមក្រុម ​​Fan ​និង​ភ្នាក់ងារ​របស់​នាង"។

 

​Taeyeon បាន​ធ្លាក់​ចូល​ខាង​ក្រោម​ឆាក កម្មវិធី “24th Seoul Music Awards” កាល​ពី​ថ្ងៃ​ទី​២២ ខែ​មករា ដោយ​ក្នុង​កម្មវិធី​នោះ ក្រុម​របស់​នាង (TaeTiSeo) បាន​ទទួល​ពាន​រង្វាន់​ Bonsang Awards សម្រាប់​ប្រជាប្រិយភាព​របស់​ពួក​គេ​ជា​ក្រុម​ចម្រៀង​តូច (Subunit) ៕

 

អាន៖ ម្ល៉ឹង​ផង! ​Fan Bingbing ​​ម្នាក់​​ឯង​ស្លៀក​សំលៀក​បំពាក់​​២៦០​​ឈុត

 

ប្រែ​សម្រួល៖ ​សីហា ប្រភព៖​ lollipop​​​​