ត្រាយ​អាស៊ី និង ប៉ូលិស​ឡើង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ Hun Sen Cup​

  • 2015-02-01 00:50:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​អគ្គស្នង​ការដ្ឋាន​នគរ​បាល​ជាតិ​បាន​ឡើង​ទៅ​​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ហើយ​​នៃ​ពាន​​រង្វាន់​សម្តេច​ហ៊ុន សែន​ បន្ទាប់​ពី​បាន​បំបាក់​ក្រុម​បៀលប្រាយ​ដោយ​លទ្ធផល​ ៣-១ មុន​នេះ​បន្តិច​នេះ។

 

៣​គ្រាប់​ប៉ូលិស​រក​បាន​ដោយ ទិត្យ ឌីណា, លី អារីហ្វីន, និង ស្រី​ ឧត្តម  ខណៈ​មួយ​គ្រាប់​របស់​បៀល​ប្រាយ​​រក​បាន​ដោយ​កីឡាករ ប៊ុនហៀង។ ​នេះ​​ជា​ការ​ធ្វើ​ដំណើរ​យ៉ាង​ល្អ​របស់​ក្រុម​ប៉ូលិស​ដើម្បី​ឈាន​ទៅ​​ការ​ពារ​តំណែង​ជើង​ឯក​ចាស់ របស់​ខ្លួន។ ចំណែក​ក្រុម​​ត្រាយ​អាស៊ី​​ក៏​បាន​ឡើង​ទៅកាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ដែរ បន្ទាប់​ពី​បាន​យក​ឈ្នះ​ក្រុម​​ អាល់ប៊ិរ៉ិកនីហ្គាតា​ដោយលទ្ធផល២-០។