នារី​រូប​ស្រស់​ដែល​ហ៊ាន​ថត​ស្រើបស្រាល​ដូច​រឿង​សិច និយាយ​ថា​មក​ពី​ធុញ​ពេក

  • 2015-02-01 19:11:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នារី​រូប​ស្រស់​វ័យ ១៩​ឆ្នាំ​ម្នាក់​ឈ្មោះ Kendra Sunderland ដែល​ជា​អតីត​និស្សិត​សាកល​វិទ្យាល័យ Oregon State University និង​ត្រូវ​ប៉ូលិស​ចាប់​ខ្លួន​ព្រោះ​ថត​កាយវិការ​សិច​ស៊ី​ស្រើបស្រាល​នៅ​ក្នុង​បណ្ណាល័យ ពេល​នេះ​បាន​បញ្ជាក់​មូលហេតុ​ថា​មក​ពី​នាង​ធុញ​ពេក។ ​

 

 

​ការ​ចាប់​ខ្លួន​អតីត​និស្សិត​ម្នាក់​នេះ ដោយសារ​វីដេអូ​ឃ្លិប​មួយ​ដែល​នាង​ថត មាន​លក្ខណៈ​ស្រើបស្រាល​ដូច​ក្នុង​រឿង​សិច ហើយ​ថែម​ទាំង​ថត​នៅ​បណ្ណាល័យ​សាលា​ទៀត​ផង។ នាង​បាន​ថត​សកម្មភាព​របស់​ខ្លួន ដោយ​ការ​បង្ហាញ​ស្ទើរ​ចេញ​ល្វែង​លើ​អស់​ទៅ​ហើយ ដែល​នាំ​ឲ្យ​មាន​ការ​រិះ​គន់​យ៉ាង​ខ្លាំង​ពី​និស្សិត​នៅ​ក្នុង​សាកលវិទ្យាល័យ​នោះ។ មិន​ត្រឹម​តែ​ថត​ប៉ុណ្ណោះ​ទេ នាង​ថែម​ទាំង​បង្ហោះ​វីដេអូ​នោះ​ចូល​ទៅ​ក្នុង​វេបសាយ​មួយ​ទៀត​ផង ដែល​ធ្វើ​ឲ្យ​មាន​ការ​ចែក​ចាយ​ត​គ្នា​រាប់​ម៉ឺន​ដង មុន​ពេល​លុប​ចោល​វិញ។

 

វីដេអូ ដែល​នាំ​ឲ្យ​មាន​ការ​ចាប់​ខ្លួន​អតីត​និស្សិតសាកលវិទ្យាល័យ៖

 

http://youtu.be/7kqVic6WMn8

 

អ្នក​នាំ​ពាក្យ​របស់​សាកលវិទ្យាល័យ លោក Steve Clark បាន​ប្រាប់​សារព័ត៌មាន New York Daily ថា នាង Sunderland បាន​ចុះ​ឈ្មោះ​ចូល​រៀន​នៅ​សាកលវិទ្យាល័យ Oregon State University ផ្នែក​ចំណេះដឹង​គ្រួសារ និង​អភិវឌ្ឍន៍​ធនធាន​មនុស្ស ប៉ុន្តែ​បាន​ឈប់​វិញ។ ប្រសិន​បើ​រក​ឃើញ​កំហុស​ទាក់ទង​នឹង​ការ​ប្រព្រឹត្ត​អំពើ​មិន​គប្បី​តាម​ទី​សាធារណៈ នាង Sunderland នឹង​ត្រូវ​ប្រឈម​មុខ​ជាប់​ពន្ធនាគារ ឬ​ពិន័យ​ជា​ប្រាក់៕ ​

 

 

 

ចុចអាន៖ រូបថត pre-wedding របស់​គូស្នេហ៍​មួយ​គូ​ធ្វើឲ្យ​​រញ្ជួយ​នៅ​​ម៉ាឡេស៊ី

 

ប្រែ​សម្រួល៖ គង់ វិសាល

ប្រភព៖ Mirror